អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ឯកឧត្តម ឃាង សេង បើកវគ្គបណ្តុះបណ្តាល ច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យព្រៃឈើ

           វគ្គបណ្តុះបណ្តាលច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យព្រៃឈើ បាន រៀបចំឡើងដល់ មន្ត្រីនៃអង្គភាពប្រឆំាងអំពើពុករលួយ នាព្រឹកមិញនេះ នៅរាជធានីភ្នំពេញ ។ វគ្គបណ្តុះបណ្តាលច្បាប់ស្តីពីព្រៃឈើ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកបន្ថៃម នូវពុទ្ធិមួយថ្មីទៀតជូន ដល់មន្ត្រីអង្គភាពប្រឆំាងអំពើ ពុករលួយ ពាក់ព័ន្ធនឹងវិស័យព្រៃឈើ ជាពិសេសច្បាប់ និងបទប្បញ្ញត្តិពីព្រៃឈើ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ស្ថិរភាព ផលប្រយោជន៍សង្គម សេដ្ឋកិច្ចនិង បរិស្ថាន រួមទំាងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌(មាត្រា០១ កថាខ័ណ្ឌទី២ នៃច្បាប់ ស្តីពីព្រៃឈើ)។

           លោក អេរិក ប៊ែកធល៍ (Eric Bergthold) នាយកប្រចំាប្រទេសអង្គការផេកនៅកម្ពុជា បានឲ្យ ដឹងថា ការអនុវត្ត ច្បាប់ស្តីពីព្រៃឈើ និងការការពារព្រៃឈើ គឺជាការងារសំខាន់លំបាក ចំពោះស្ថាន ភាពបច្ចុប្បន្ន ក៏ដូចជា ការអភិវឌ្ឍនៅកម្ពុជានាពេលអនាគត។ តាមការប៉ាន់ស្មានប្រទេសកម្ពុជា គឺជាប្រទេសដែលមានព្រៃឈើគ្របដណ្តប់ ប្រមាណ៥៥ភាគរយ ហើយគួលេខជាភាគរយនេះ គឺខ្ពស់ជាង ប្រទេសដទៃទៀតនៅក្នុងតំបន់ផងដែរ។ រាជរដ្ឋាភិ បាលកម្ពុជាបានទទួលយកគោលដៅសហស្សវត្ស ក្នុងការថែរក្សាព្រៃឈើឲ្យបាន៦០ភាគរយ និងបំរុងទុក២លាន ហិកតា ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង ដោយសហគមន៍ព្រៃឈើ។

Read more...

 

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរ និងសហប្រតិបត្តិការគរុសភា រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិស្វកម្មនិងបច្ចេកទេសអាស៊ាន

  រាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិស្វកម្មនិងបច្ចេកទេសអាស៊ាន បានសហការគ្នាលើ ការបណ្តុះ បណ្តាលធនធានមនុស្សក្នុងវិស័យវិស្វកម្មនិងបច្ចេកទេស។ កាលពីថ្ងៃទី១៦ ខែ ឧសភា ពិធី ចុះហត្ថលេខា លើព្រម ព្រៀងស្តីពីការផ្លាស់ប្តូរនិងសហប្រតិបត្តិការគរុសភា រវាងបណ្ឌិត្យសភាវិស្វកម្ម និងបច្ចេកទេស អាស៊ាន នៅប្រទេស ម៉ាឡេស៊ី​និងរាជបណ្ឌិត្យសភាកម្ពុជា បានប្រារព្ធធ្វើនៅ រាជបណ្ឌិតសភាកម្ពុជា ដោយ លោកជំទាវ ខ្លូត ធីតា ប្រធានរាជបណ្ឌិតសភាកម្ពុជា និងលោក សាស្ត្រា ចារ្យបណ្ឌិត ហុង លីពី ប្រធានបណ្ឌិត្យ សភាវិស្វកម្ម និងបច្ចេក ទេសអាស៊ាន។

         នៅក្នុងកិច្ចព្រមព្រៀងខាងលើភាគីទំាងពីរ លើទឹកចិត្តការផ្លាស់ប្តូរនិងសហប្រតិបត្តិកាគរុសភា ទី១ ជំរុញនិង អប់រំ វប្បធម៌ថ្មីនៅក្នុងអាស៊ាន ជាពិសេសសម្រាប់យុវវ័យ ទី២ ផ្លាស់ប្តូរស្នាដៃបោះពុម្ពគរុ សភានិងស្នាដៃស្រាវជ្រាវ ទី៣ ផ្លាស់ទស្សនកិច្ចអ្នកបញ្ញវន្ត អ្នកស្រាវជ្រាវ និងប្រតិភូសម្រាប់ការសិក្សា ការស្រាវជ្រាវនិងការបង្រៀន ទី៤ចូល រួមជាមួយគ្នារៀបចំសំណើនិងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ និងទី៥រៀបចំសិប្បសាលា សិក្ខាសាលា និងសន្និសីទ។

Read more...

 

គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បង្ហាញ​គំរូ​សន្លឹក​ឆ្នោត ​និង​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ​.​ជ​.​ប​) បាន​ជួប​ប្រជុំ​​ជា​មួយ​តំណាង​គណ​បក្ស​នយោ​បាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរ​ជាតិ  ដើម្បី​បង្ហាញ​គំរូ​សន្លឹក​ឆ្នោត​ និង​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃ​អាទិត្យ ទី​៣​មិថុនា ឆ្នាំ​២០១២​ខាងងមុនេះ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២។​

Read more...

 
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ

Read more...

 

ពិធីសម្ភោធអាគារសិក្សា ១ខ្នង ២ជាន់ ៦បន្ទប់នៅសាលា

បឋមសិក្សាកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និងមានការអមដំណើរដោយឯ.ឧឧកញ៉ាបណ្ឌិត សៀង ណាំ សមាជិករដ្ឋសភាប្រចាំ មណ្ឌល សៀមរាប ឯ.ឧបណ្ឌិត ស៊ូ​ ភិរិន្ទ ទីប្រឹក្សាផ្ទាល់ សម្តេចតេជោហ៊ុន សែននាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប

Read more...

 

សម្តេចតេជោ សំណេះសំណាលស្តីពីតួនាទីភារកិច្ច ក្រមសីលធម៌អាចារ្យ-អាចារិនី ក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ

          នៅសាលមហោស្របកោះពេជ្រ ថ្ងៃទី១៥ឧសភា សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ស្តីពីតួនាទីភារកិច្ចក្រមសីលធម៌អាចារ្យ-អាចារិនី ក្នុងប្រពៃ ណីទំនៀមទម្លាប់ខ្មែរ។    

Read more...

 

សម្តេចតេជោ លោកជំទាវ សម្ភោធដាក់ឲ្យដំណើរការរោងចក្រ ផលិតស្រាបៀរកម្ពុជា របស់ក្រុមហ៊ុនខ្មែរប៊្រូវើរី លីមីតធីត

          រោងចក្រផលិតស្រាបៀរកម្ពុជា របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើវីលីមីតធីត  ដែលបាន សាងសង់ហើយរួចរាល់ជាស្ថាពរលើផ្ទៃដីទំហំជាង៩ហិចតា មានទីតាំងស្ថិតនៅភូមិ ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រារព្វពិធីសម្ភោធដាក់ឲ្យដំ ណើរការធ្វើអាជីវកម្មជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១២។ ពិធីដ៏មានអត្ថ ន័យជាប្រវត្តិសាស្រ្តនេះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

Read more...

 

សម្តេចតេជោ និងលោកជំទាវ សំណេះសំណាលជាមួយ និស្សិត អាហារូបករណ៍ សម្តេចតេជោ និងលោកជំទាវ

        នៅសាលសន្និសិទនិងពិព៍រណ៍កោះពេជ្រ ព្រឹកថ្ងៃទី១៣ឧសភា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះ សំណាលជាមួយនិងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣ពាន់៨៨៣នាក់ មកពី តាមគ្រឹៈស្ថានឧត្តមសិក្សារបស់រដ្ឋ និងឯកជនចំនួន៣០ ក្នុងរាជធានីភ្នំពេញ។

Read more...

 

ទូតប៊្រុយណេជំរាបលាសម្តេច ហ៊ុន សែន

    ក្នុងជំនួបសំដែងការគួរសម​ ដើម្បីជំរាបលាសម្តេច អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ​ដែលធ្វើឡើង នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១១ ឧសភា ឯកឧត្តម PENGIRAN DATO PADUKA បានសំដែង​ការកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានភាពឈ្លាសវៃ ​នៅក្នុង​ការដឹកនាំប្រទេសកម្ពុជាឲ្យមានសុខ សន្តិភាព និងមានការអភិវឌ្ឍ យ៉ាងឆាប់រហ័សនោះ។ ឯកឧត្តមមានប្រសាសន៍បន្តថា រយៈពេល ៣ឆ្នាំ​ នៃអណត្តិ បេសកកម្មការទូត នៅកម្ពុជា​ ឯកឧត្តម​សូមវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស របស់ ព្រះរាជាណាចក្រ​កម្ពុជា ដែលការនេះបានបង្ហាញពីភាពឈ្លាសវៃក្នុង ការដឹកនាំ របស់សម្តេច តេជោនាយករដ្ឋមន្រ្តី នោះ។

Read more...

 

អង្គភាពប្រឆាំងអំពើពុករលួយ  បើកយុទ្ធនាការអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនៅតាមឃុំ សង្កាត់មានរយៈ​ពេល៦ខែ សម្រាប់ជំហានទី១ គឺចាប់ពីខែឧសភា មកដល់ខែតុលា ឆ្នាំ២០១២

ឯកឧត្ដម ស៊ាន បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​​ បានអញ្ជើញផ្សព្វផ្សាយ​ច្បាប់ស្ដីពីការ​ប្រឆាំងអំពើពុករលួយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ជូនដល់គណៈគ្រប់គ្រង បុគ្គលិកសាស្រ្តាចារ្យ និងលោកគ្រូអ្នកគ្រូ នៅ​វិទ្យាស្ថានប៊ែលធីអន្តរជាតិ​ព្រឹកថ្ងៃ​ទី១១ឧសភា។​

ឯកឧត្ដម លី ឆេង  អគ្គនាយកវិទ្យាស្ថាន​ប៊ែលធី​អន្តរជាតិ បានថ្លែងអំណរគុណ​ចំពោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បានមក​ផ្សព្វផ្សាយច្បាប់ស្ដី​ពីការ​ប្រឆាំងអំពើពុករលួយ ​ជូន​ដល់​វិទ្យាស្ថាន ដើម្បីជាមូលដ្ឋាន​គ្រឹះក្នុងការអនុវត្ត​ការងារ​ប្រព្រឹត្តិទៅបានល្អ​តម្លាភាពត្រឹមត្រូវនិង​ទទួលបាន​ជោគជយ័។

Read more...

 

វិទ្យាស្ថាន​ប៊ែលធី​អន្តរជាតិ បានទទួលបានសិទ្ធិ និងច្បាប់​អនុញ្ញាត្តិឱ្យបើក មជ្ឈមណ្ឌលប្រឡង តេស្ដអន្តរជាតិ IELTS TEST របស់ប្រទេសអូស្រា្តលី និងចក្រភពអង្គគ្លេស

នៅសាលសន្និសីទ នៃវិទ្យាស្ថាន​ប៊ែលធី​អន្តរជាតិសាខាទី៩​ ស្ទឹងមានជយ័ បាន​រៀបចំចុះហត្ថលេខាលើ​អនុស្សរណះ យោគយល់រវាងវិទ្យាស្ថាន​ប៊ែលធី​អន្តរជាតិនិង IDP Education Cambodia ស្តីពីការ​ផ្ដល់សិទ្ធិបង្កើត មជ្ឈមណ្ឌលប្រឡងតេស្ដ IELTS TEST របស់ប្រទេសអូស្រា្តលី​និងចក្រភពអង្គគ្លេស។ ​​ព្រឹកថ្ងៃទី១១ឧសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លីឆេង អគ្គនាយកវិទ្យាស្ថាន​ប៊ែលធី​គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងលោកស្រេង ម៉ៅ ប្រធានស្ដីទី IDP ប្រចាំកម្ពុជា ។

Read more...

 
រូបភាព
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow
  • An Image Slideshow

 

 

ភ្ញៀវកំពុងទស្សនា
We have 9537 guests online