អគ្គនាយកដ្ឋានទូរទស្សជាតិកម្ពុជា

ក.អំពីប្រវិត្តកកើត របស់ ទ.ទ.ក

ឆ្នាំ ១៩៦៦ ជាកំណើតដំបូង ក្នុងសម័យសង្គមរាស្ត្រនិយម សម្តេចឪ គឺជាទូរទស្សន៍ ខ្មៅ -ស មានឈ្មោះ ថា រាជទូរទស្សន៍កម្ពុជា មានមន្ត្រីបំរើការប្រមាណជា ៣០ នាក់ ហើយការផ្សាយអាចមើលឃើញ បានត្រឹមតែជុំវិញរា ជធានីភ្នំពេញ តែប៉ុណ្ណោះ

ថ្ងៃទី១៨​ ខែ មិនាឆ្នាំ ១៩៧០ រដ្ឋប្រហារទម្លាក់ សម្តេចព្រះប្រមុខរដ្ឋ ដោយលោកសេនាប្រមុខ លន់ ណល់ ទូរទស្សន៍រដ្ឋតែមួយគត់នេះ បានផ្លាស់ឈ្មោះទៅជា ទូរទស្សន៍ សាធារណរដ្ឋខ្មែរ  នឹងមានមន្ត្រី​ បំរើការប្រមាណជា ៣០នាក់ដដែល ។ ភាគច្រើននៃកម្មវិធីផ្សាយ គឺបំរើការកំសាន្តសប្បាយ

ឆ្នាំ ១៩៩៧៥ ជ័យជំនះរបស់ពួកកម្ពុជា ប្រជាធិបតេយ្យ អង្គការបានបិតទ្វារ បំផ្លាញគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបច្ចេកទេស និងបានបណ្តេញអ្នកបំរើការ ព្រមទាំង មួយចំនួនធំ ត្រូវបានកាប់សម្លាប់

ឆ្នាំ ១៩៧៩ ទិវាមហាជ័យជំនះ ៧ មករា ត្រូវបានរដ្ឋអំណាច ប្រជាជនបដិវត្តន៍កម្ពុជា បង្កើតចេញនូវ​វិទ្យុ សម្លេងប្រជាជនកម្ពុជា ក្នុងនោះក៏មានការិយាល័យ ទូរទស្សន៍ ផ្សាយបន្តមួយ ផ្សាយកម្មវិធីពីទូរទស្សន៍ កន្ថឺ វៀត ណាម មានចំនួន ៣ ថ្ងៃក្នុងមួយសប្តាហ៍ ជាទូរទស្សន៍ ខ្មៅ-ស ផ្សាយ រយៈពេល ៣-៤ ម៉ោង/ថ្ងៃ ហើយមានទីតាំង នៅលើអាគារ Building Gray ប្រផេះ ។

ថ្ងៃទី ៣ ខែ ធ្នូឆ្នាំ ១៩៨៣ រដ្ឋអំណាចប្រជាជនដិវត្តន៍កម្ពុជា បានបង្កើត ឲ្យមានអង្គភាព ទូរទស្សន៍កម្ពុជា ​ដោយផ្តាច់ចេញ ពីវិទ្យុសម្លេងប្រជាជនកម្ពុជា រចនាសម្ព័ន្ធ ដំបូងមាន ៣ នាយកដ្ឋាន គឺ​នាយកដ្ឋាន​បច្ចេកទេស, ព័ត៌មាន,កម្មវិធី និងមានមន្ទីរ១ ធ្វើជាសេនាធិការ។ ទូរទស្សន៍កម្ពុជាការផ្សាយ ​ជា​លើកដំបូងប្រើម៉ាស៊ីនផ្សាយ កម្លាំង ១ គីឡូវ៉ាត់ ព៌ណ ផ្សាយ ៥ ថ្ងៃក្នុងមួយសប្តាហ៍។ បន្តមកទៀត​នៅ​អំឡុងឆ្នាំ ១៩៨៥ ប្រទេសជាតិបានប្តូរឈ្មោះពី សាធារណរដ្ឋ ប្រជាមានិតកម្ពុជា ទៅជា រដ្ឋកម្ពុជា ទូរទស្សន៍របស់រដ្ឋតែមួយនេះ មិនបានដូរឈ្មោះឡើយ ហើយបានដំណើរការផ្សាយពេញ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ផ្សាយរៀងនៅរាល់ពេលថ្ងៃត្រង់ ល្ងាច​និងយប់ ដោយមកទល់ នឹង​របត់របប​នយោបាយ​សង្គម នាឆ្នាំ ១៩៩៣ បន្ទាប់ពីកម្ពុជាអនុវត្តន៍ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩៣ ទូរទស្សន៍កម្ពុជា មានមន្ត្រីបំរើការប្រមាណ ១១០ នាក់តែប៉ុណ្ណោះ ដែលបូករួមទាំងកម្លាំងសេនាជនផង។

ខែ មិថុនា ឆ្នាំ ១៩៩៣ កម្ពុជាមានការបោះឆ្នោត ដែលរៀបចំដោយ UNTAC នៅសម័យកាលនោះ កម្ពុជា សំរេចបង្កើត បានរបបមួយថ្មីជារបប រាជានិយម អាស្រ័យធម្មនុញ្ញ ហើយ ព្រះរាជាណាចក្រកម្ពុជា បានចាប់បដិសន្ធិឡើងវិញ នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ទូរទស្សន៍កម្ពុជា ក៍បានប្តូរឈ្មោះទៅជា ទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ថា ទ.ទ.ក ជាទូរទស្សន៍រដ្ឋគ្រប់គ្រង ដោយក្រសួងព័ត៌មាន យោង​តាម​អនុក្រិត្យលេខ ៧០ អនក្រ-បក ធ្វើជាគ្រឹះសំរាប់ការអនុវត្តន៍ ភារកិច្ចការងារបំរើការផ្សាយ ។

តាមរយៈការស្តារ និងកសាងប្រទេស ពីសំណាក់ សហគមន៍អន្តរជាតិ ជាពិសេស ICORD  ទ.ទ.ក ក៍បាន​ទទួលជំនួយឥតសំណង ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាសំណង់អាគារ ថត-ផ្សាយថ្មីមួយ បំពាក់​គ្រប់​បរិក្ខារ សម្ភារៈ ថត និងផ្សាយ លើកលែងតែម៉ាស៊ីន ផ្សាយ ១០ គីឡូវ៉ាត់ជារបស់រដ្ឋ បំពាក់ឱ្យ ទ.ទ.ក បំរើការផ្សាយ នៅឆ្នាំ ១៩៩៨។ គ្រានោះ ទ.ទ.ក មានមន្ត្រីបំរើការបាន កើនចំនួនយ៉ាងឆាប់រហ៌ស ​មានជាង ២១៦នាក់កំណើននេះ អាស្រ័យដោយការធ្វើ សមាហរណកម្មមន្ត្រី ពីគណបក្សនយោបាយ ជាប់ឆ្នោត ក្នុង​សភាអាណត្តិទី១ នៅ​ឆ្នាំ​១៩៩៣ ។

ខ. ការងារ ទ.ទ.ក នាពេលបច្ចប្បន្ន

នៅឆ្នាំ ២០១៥ ខាងមុខ​រដ្ឋជាសមាជិកទាំង​១០ របស់អាស៊ាន និងបោះជំហ៊ានឈាន ចូលទៅក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ានតែ១ ទន្ទឹមនេះ វិស័យផ្សព្វផ្សាយ របស់អាស៊ាន ជាពិសេស​ទូរទស្សន៍ ក៏បានសំរេច ក្នុងផែនការថានឹងបញ្ចប់ប្រព័ន្ធ ANALOG ទៅជា  DIGITAL នៅចន្លោះឆ្នាំពី ២០១៥ ដល់ឆ្នាំ២០២០ (ប្រទេសអាស៊ាន រីកចំរើនបានបញ្ចប់ ANALOG រួចហើយមាន សឹង្ហបូរី, ប្រ៊ុយណេ​,ម៉ាឡេសីុ ជាដើម)។ ទ.ទ.ក ក៏បានកំណត់ជំហ៊ានបោះ ទៅមុខឈានឆ្ពោះគោលដៅ DIGITAL នៅក្នុងការបណ្តុះបណ្តាល មន្រ្តីបច្ចេកទេស និងការងារផលិតកម្ម ផលិតកម្មវិធីផ្សាយ ក្នុងទំរង់បែបថ្មីពីទំរង់ 4/3  ទៅជា 16/9 ។ មកទល់នឹងចុងឆ្នាំ ២០១៣ ទ.ទ.ក មានមន្ត្រីរាជការបំរើការចំនួន ២៥៦ នាក់ ក្នុងនោះស្ត្រី ៨៨នាក់, បុគ្គលិកជាប់កិច្ចសន្យា ១៥ នាក់ បំរើការក្នុង ៥ នាយកដ្ឋានចំណុះ បច្ចេកទេស, ព័ត៌មានក្នុង និងក្រៅប្រទេស, កម្មវិធី ការផ្សាយទៅក្រៅប្រទេស​ និង សិល្ប: ដោយមានមន្ទីរមួយ​ធ្វើជាសេនាធិការ ។ បញ្ហាចំណោទប្រឈមចំពោះ មុខធនធានមនុស្សរបស់ ទ.ទ.ក គឺៈ

          ១.​ ​មន្រ្តីជំនាញត្រូវចូលនិវត្តន៍ មានកាន់តែច្រើន ដូចជានៅឆ្នាំ២០១៤ នេះ មានមន្រ្តី ១០ រូបត្រូវបាន​ចូលនិវត្តន៍ ។

          ២. កង្វះនូវធនធានជួរនិស្សិតបញ្ចប់ជំនាញឯកទេសផ្នែក អេឡិចត្រូនិច និងការជួសជុល

ទ.ទ.ក បានធ្វើការផ្សាយរយៈពេលពេញមួយសប្តាហ៍ ដោយមាន រយៈពេល ពី ១១ ម៉ោង ទៅ ១៧ ម៉ោង ក្នុងមួយថ្ងៃ ជាមួយកម្មវិធីចំរុះ ជាច្រើនសណ្ខាន ក្នុងអាត្រា មធ្យមភាគគឺ ព័ត៌មាន ៥៥%, ការអប់រំ ២៥%, ការកំសាន្ត ១២% និងផ្សេងៗ ៨% ។ កម្មវិធីផ្សាយគ្រប់ដណ្តប់ខ្លាំង លើព័ត៌មាន និងសកម្មភាពថ្នាក់ដឹកនាំ

កិច្ចសហការផលិតផ្សាយ​ ជាមួយដៃគូអន្តរជាតិ មានៈ

ទូរទស្សន៍ NHK ជប៉ុន នាទីយល់ដឹងវិទ្យាសាស្ត្រ បរិស្ថាន

ទូរទស្សន៍ CCTV ចិន មានភាពយន្តរឿង ភាពយន្តឯកសារ និងកីឡា

 កម្មវិធី VOA អាមេរិក នាទីសិក្សាភាសាអង់គ្លេសពិសេស និង នាទីស្វែងយល់វិទ្យាសាស្រ្ត

 ទ.ទ.ក ក៏បានទិញព័ត៌មានអន្តរជាតិ​ ពីទូរទស្សន៍  APTN

ទូរទស្សន៍ France24 របស់ប្រទេសបារាំង លើកម្មវិធីជាភាសាបារាំង ស្តីពី “ជីវិតរស់នៅ និង សិល្ប:”

ទ.ទ.ក ក៏បានសហការផ្សាយ ជាមួយដៃគូ CDN ផ្សាយត្រង់ទៅគេហដ្ឋាន តាមប្រព័ន្ធ តេជោ - DTV ជាទិសដៅនៅក្នុងឆ្នាំខាងមុខ ឈានទៅបង្កើត ទ.ទ.ក កាណាល់ ២ ឬច្រើន ។

យើងជួលផ្កាយរណបផ្សាយ ទៅក្រៅប្រទេស មាន ផ្កាយរណប Thaicom 5

គ.ផែនការការងារ របស់ ទ.ទ.ក ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០

-    គំរោងបង្កើតស្ថានីយ៍ទូរទស្សន៍ តំបន់ថ្មីៗ មាននៅ ខេត្តស្វាយរៀង, ខេត្តកោះកុង, ខេត្តកំពង់ធំ,​ខេត្តក្រចេះ ខេត្តតាកែវ និងនៅរមណីយដ្ឋានភ្នំបូកគោ​ ដោយស្ថានីយ៍ តំបន់នីមួយៗនឹងបំពាក់ម៉ាសីនុផ្សាយមាន​កម្លាំង​ផ្សាយពី ២ ទៅ ៥ គីឡូវ៉ាត់ និងបំពាក់សម្ភារៈសំរាប់ Studio ផលិត -ផ្សាយផ្ទាល់តែម្តង ។

-  ទ.ទ.ក តាមរយ:កិច្ចសហប្រតិបត្តិការ ជាមួយដៃគូ នឹងឈានទៅបង្កើត កាណាល់ទទក ២, ទទក៣, ទទក៤ និងបំពេញការផ្សាយ រៀងរាល់ថ្ងៃ ២៤ ម៉ោង លើ ២៤ ម៉ោង ។

ដោយពិនិត្យលើភាពជាក់ស្តែង នៃព្រឹត្តិការណ៏កន្លងមក យើងខ្ញុំជាមន្រ្តីជំនាញខាងផ្សព្វផ្សាយ យល់ឃើញថា មន្ទីររដ្ឋសភាជាតិ គួរតែបំពាក់ម៉ាសីុនផ្សាយ មានកម្លាំង សមស្របមួយ ដើម្បីម្ចាស់ការ ក្នុងការផ្សាយផ្ទាល់រាល់កិច្ច ប្រជុំពេញអង្គរបស់រដ្ឋសភា ជូនប្រជាពល​រដ្ឋ និងសាធារណជន បានយល់ដឹង បានទាន់ពេលវេលា និងពេញ​  លេញ ​តាមរាល់កម្មវិធី និងរបៀបវារ:នៃកិច្ចប្រជុំ របស់រដ្ឋសភា។

                                                                                            ទូរទស្សន៍ជាតិកម្ពុជា