ដំណើរវិលត្រឡប់វិញកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា មកពីការប្រកួតកីឡាតេក្វាន់ដូ ITF នៅសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

23 09 2017

នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ប្រលាន​យន្តហោះ ​អន្តរជាតិ​ភ្នំពេញ​ ប្រតិភូ​កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ដឹកនាំ​ឯកឧត្ដម​ កែវ​ រ៉េមី​ រដ្ឋលេខាធិការ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF ​កម្ពុជា​ បាន​អញ្ជើញ​ត្រឡប់​មក​ពី​ការ​ប្រកួត​កីឡា​តេក្វាន់ដូ​ ITF នៅ​សាធារណរដ្ឋ​ប្រជា​មានិត ​ប្រជាធិបតេយ្យ​កូរ៉េ ក្រោម​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​​ដោយ​ឯកឧត្ដម​​ ស៊ាន​ បូរ៉ាត​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​។

ជា​លទ្ធផល កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ បាន​ទទួល​ជ័យលាភី​មេដាយប្រាក់ចំនួន០​១​ និង​មេដាយ​សំរឹទ្ធ​ចំនួន​០​៤​។