សិក្ខាសាលាចែករំលែកបទពិសោធស្ដីពីការគ្រប់គ្រងនៅតាមសាលារៀនផ្អែកលើលទ្ធផល

04 10 2017

ព្រឹក​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៧ ​នៅ​សាលា​មធ្យមសិក្សា​ គរុកោសល្យ​មត្តេយ្យមជ្ឈឹម មាន​ប្រារព្ធ​ពិធី​បើក​កម្មវិធី​សិក្ខាសាលា​ចែក​រំលែក​បទ​ពិសោធ ​ស្ដី​ពី​ការ​គ្រប់គ្រង​ នៅ​តាម​សាលារៀន​ផ្អែក​លើ​លទ្ធផល​ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម លោក​ជំទាវ រដ្ឋលេខាធិការ អនុ​រដ្ឋលេខាធិការ អគ្គ​នាយក អគ្គាធិការ លោក​ លោក​ស្រី​បុគ្គលិក​អប់រំ រួម​ជាមួយ​តំណាង​ដៃ​គូ​អភិវឌ្ឍ​វិស័យ​អប់រំ សរុប​ចំនួន​១៣៥ រូប។

​​គោល​បំណង​សិក្ខាសាលា​នេះ ដើម្បី​ចែក​រំលែក​បទ​ពិសោធ ​របស់​អ្នក​ពាក់ព័ន្ធ និង​ការ​យល់​ដឹង​ អំពី​ទស្សនាទាន​ នៃ​ការ​គ្រប់គ្រង​នៅ​តាម​សាលារៀន​ផ្អែក​លើ​លទ្ធផល ដើម្បី​ឱ្យ​សមាជិក សមាជិកា​នៃ​អង្គ​សិក្ខាសាលា យក​ទៅ​អនុវត្ត​បន្ត​ក្នុង​ន័យ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា។