កិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី២០

14 11 2017

កិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី២០ បានប្រារព្វធ្វើឡើង​បន្ទាប់ពី កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សា​វរីយ៍​លើកទី៤០ នៃទំនាក់ទំនងអាស៊ាន សហរដ្ឋអាមេរិក។ មេដឹកនាំនៃប្រទេសអាស៊ានទាំង១០ប្រទេស រួមទាំង​ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន បានយាងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​ដ៏មាន​សារ​សំខាន់នោះ ដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើរបៀបវារះ ដែលបានគ្រោងទុក។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មាន​សារះ​សំខាន់នោះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន ចិន បានគាំទ្ររួមគ្នាក្នុងការរៀបចំខួបលើកទី១៥ ស្តីពីភាព​ជា​ដៃគូយុទ្ធសាស្រ្តអាស៊ាន ចិន និងការដាក់ចេញនូវចក្ខុវិស័យ នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន ចិន ឆ្នាំ២០៣០ នៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចិន នៅឆ្នាំ ២០១៨ ព្រមទាំងស្វាគមន៍ សំណើរកំណត់យកឆ្នាំ២០១៨ ជាឆ្នាំនៃនវានុវត្តន៍ អាស៊ាន ចិន។ ជាមួយគ្នានេះមេដឹកនាំ អាស៊ានបាន ធ្វើការ កត់សំគាល់ដោយការពេញចិត្តថា ចិននៅតែជាដៃគូពាណិជ្ជ កម្មធំបំផុតរបស់អាស៊ាន ដែលមានទំហំពាណិជ្ជកម្មសរុប ៣៦៨ប៊ីលានដុល្លាអាមេរិក កាលពីឆ្នាំ២០១៦។ ជាមួយ គ្នានេះមេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះការបង្កើត កម្រិតនៃកិច្ច ព្រមព្រៀង តំបន់ ពាណិជ្ជកម្មសេរីអាស៊ាន ចិន ក្នុងគោលបំណងសម្រេចបាន នូវគោលដៅពាណិជ្ជកម្មចំនួន ១ទ្រីលានដុល្លា អាមេរិក និងការវិនិយោគទៅមកស្មើនិង ទំហំទឹកប្រាក់ចំនួន ១៥០ប៊ីលានដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំ កំពូល នោះដែរ មេដឹកនាំ អាស៊ានបានឯកភាពគ្នា លើកទឹកចិត្តឲ្យមានអ្នកជំនួញចិនបន្ថែមទៀត នៅអាស៊ាន ជាពិសេសនៅ ក្នុងប្រទេស កម្ពុជា នៅក្នុងផ្នែកផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាខ្នាតតូច និងមធ្យម ថាមពល និងទេសចរណ៍។ នៅក្នុង​កិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ អាស៊ានបានធ្វើការគាំទ្រ នូវសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ និងសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការ ប្រឆាំងអំពើរពុករលួយ។ ឯកឧត្តម លខឺឈាង បានសំដែងនូវការវាយ​តម្លៃខ្ពស់ ចំពោះ ខួប៥០ឆឆ្នាំរបស់អាស៊ាន និងបានសន្យថានិងពង្រឹងភាពជាដថៃគូយុទ្ធសាស្រ្តជាមួយ និងបណ្តាប្រ ទេស អាស៊ាន។ មេដឹកនាំអាស៊ាន បានសន្យារួមគ្នា ក្នុងការតភ្ជាប់អាស៊ាន ចិន លើការតភ្ជាប់លើគ្រប់វិស័យទាំងអស់ ពិសេសកាសំរួលទេស ចរណ៍ចិន អាស៊ាន ឲ្យកាន់ តែទ្វេឡើងថែមទៀត។ មេដឹកនាំអាស៊ាន ចិន បានចាត់ទុកថាឆ្នាំ ២០១៧នេះ គឺជាឆ្នាំទេសចរណ៍ ដ៏សំខាន់សម្រាប់ តំបន់ទាំងពីរ។ មេដឹកនាំអាស៊ាន ចិន ក៏បានឯកភាពគ្នា ក្នុងការ​កំណត់យកឆ្នាំ២០១៨ នៃឆ្នាំអាស៊ានចិន ក្នុងការបង្កើតនូវស្នាដៃថ្មី។