កិច្ចប្រជុំកំពូលអាស៊ាន សាធារណរដ្ឋកូរ៉េ លើកទី១៩

14 11 2017

 កិច្ចប្រជុំកំពូលអាស៊ាន សាធារណរដ្ឋកូរ៉េ លើកទី១៩ កិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី២០។ មេដឹកនាំនៃប្រទេសអាស៊ាន។ មេដឹកនាំអាស៊ានទាំង១០ប្រទេស រួមទាំងប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានធ្វើការ​ពិភាក្សារួមគ្នាលើរបៀបវារះ ដែលបានគ្រោង ទុក។ ក្នុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំអាស៊ាន សាធារណរដ្ឋកូរ៉េ បានធ្វើ ការកត់សំគាល់រួមគ្នាពីការរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន សាធារណរដ្ឋកូរ៉េ ក្នុងការអនុវត្ត ផែនការសកម្មភាពនៃសេចក្តីប្រកាស រួមក្នុងភាពជាដៃគូ សម្រាប់ ឆ្នាំ២០១៦ និងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណចំពោះ សាធារណរដ្ឋ កូរ៉េ ដែលបានគាំទ្រ ដល់តួនាទីស្នូលរបស់អាស៊ាន​។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់ លើបញ្ហានៅ ឧបទ្វីកូរ៉េ ពិសេសការបាញ់មីលីល លើកទី ៦ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលធ្វើឲ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ មានក្តីបារម្ភ ជាច្រើន។ មេដឹកនាំអាស៊ាន បានស្នើឲ្យកូរ៉េខាងជើង ត្រូវតែអនុវត្តឲ្យបានពេញលេញ ចំពោះសេចក្តីសំរេចរបស់ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហ ប្រជាជាតិ។ មេដឹកនាំអាស៊ានក៏បានចាត់ទុកថា សាធារណរដ្ឋកូរ៉េគឺជាដៃគូ ពាណិជ្ជកម្មធំទី២ របស់ អាស៊ាន និងជាប្រ ទេស ដែលមកបណ្តាក់ទុន ទី២ នៅអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន កូរ៉េ បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះ មជ្ឈមណ្ឌលអាស៊ាន កូរ៉េ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ ក្នុងបណ្តា ប្រទេសអាស៊ាន ការជំរុញទេសចរណ៍ ជាពិសេសការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន។ ឯកឧត្តមប្រធានាធិបតី សាធា​រណរដ្ឋ កូរ៉េ បានសំដែងនូវការស្វាគមន៍ ចំពោះការរីកចម្រើន របស់អាស៊ាននាពេលកន្លងមក ពិសេសការឈាន ឆ្ពោះទៅសំរេច សហគមន៍ អាស៊ានឆ្នាំ២០២៥ និងការកាត់បន្ថយគន្លាត់ នៃការតភ្ជាប់ក្នុងតំបន់។ ប្រមុខរដ្ឋាភិបាល អាស៊ានបានស្វាគមន៍ ចំពោះ ការគាំទ្រជាបន្តបន្ទាប់ របស់សាធារណរដ្ឋកូរ៉េ ចំពោះអាស៊ាន។ មេដឹកនាំអាស៊ាន កូរ៉េក៏ បានចាត់ទុកថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃ ការ ផ្លាស់ប្តូរ វប្បធម៌របស់អាស៊ាន កូរ៉េ ក្នុងការរួមចំណែកដល់ការពង្រឹង វប្ប​ធម៌ អាស៊ាន កូរ៉េ ពិសេសការបង្កើតផ្ទះវប្បធម៌ នៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េ ពោលនោះគឺជាលើកទី១ ដែលកូរ៉េ បានបង្កើតឡើងនូវផ្ទះវប្បធម៌ជាលើកដំបូងរបស់ខ្លួន។