សិក្ខាសាលាផ្សព្វផ្សាយចក្ខុវិស័យ និងលទ្ធផលកិច្ចប្រជុំអាស៊ាន-ស៊ីមេអូសម្រាប់មន្ត្រីអប់រំ

22 11 2017

នា​ព្រឹក​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កម្មវិធី​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​ចក្ខុវិស័យ និង​លទ្ធផល​កិច្ចប្រជុំ​អាស៊ាន-ស៊ីមេអូ​សម្រាប់​មន្ត្រី​អប់រំ។

សិក្ខាសាលា​នេះ ក្នុង​គោលបំណង​​​​ ផ្ដល់​ការ​យល់ដឹង​បន្ថែម អំពី​កិច្ច​សហប្រតិបត្តិការ​អាស៊ាន និង​ស៊ីមេអូ​ ដល់​មន្ត្រី​ថ្នាក់​កណ្ដាល ដើម្បី​រួម​ចំណែក​លើក​កម្ពស់ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ វិស័យ​អប់រំ យុវជន និង​កីឡា នៅ​ថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​ពិភព​លោក ។