ក្រុមកីឡាករ កីឡាការិនីជនពិការជ័យលាភី នៃការប្រកួតកីឡាជើងឯកអាស៊ាន ប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី ទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា

04 01 2018

ពិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ត ជូនដល់គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីជនពិការជ័យលាភី នៃការប្រកួតកីឡាជើងឯកអាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ត្រូវបានរៀបចំធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។