លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីសំពះគ្រូ និងកាត់ខ្សែបូណ៌សម្ពោធការតាំងពិព័រណ៌គ្រឿងអលង្ការខ្មែរបុរាណ ធ្វើពីមាសជាច្រើនមុខ សម្រាប់បំពាក់ព្រះបដិមាសម័យអង្គរ

04 01 2018

លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីសំពះគ្រូ និងកាត់ខ្សែបូណ៌ សម្ពោធការតាំងពិព័រណ៌គ្រឿងអលង្ការខ្មែរបុរាណ ធ្វើពីមាសជាច្រើនមុខ សម្រាប់បំពាក់ព្រះបដិមាសម័យអង្គរ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅភ្នំពេញ ។ គ្រឿងអលង្កាមាស សម្រាប់បំពាក់ព្រះបដិមាសម័យអង្គរនេះ កម្ពុជាទើបតែទទួលត្រឡប់ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗ ។