កិច្ចពិភាក្សាបញ្ចប់សេចក្តីព្រាង ឯកសារអប់រំស្តីពី ការប្រែប្រួលអាកាសធាតុ សម្រាប់មធ្យមសិក្សាទុតិយភូមិ និងពិភាក្សាអំពីផែនការ សកម្មភាពសម្រាប់ ពិគ្រោះយោបល់ថ្នាក់ជាតិ និងបញ្ចូលមេរៀន ទាំងនេះទៅក្នុងកម្មវិធីសិក្សា

09 01 2018

រសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នាយកដ្ឋាន ប្រែប្រួលអាកាសធាតុ ​នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព រួមជាមួយនាយកដ្ឋានអភិវឌ្ឍន៍ កម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានពិភាក្សាបញ្ចប់សេចក្តីព្រាង ឯកសារអប់រំស្តីពី ការប្រែប្រួលអាកាសធាតុ សម្រាប់មធ្យមសិក្សាទុតិយភូមិ និងពិភាក្សាអំពីផែនការ សកម្មភាពសម្រាប់ ពិគ្រោះយោបល់ថ្នាក់ជាតិ និងបញ្ចូលមេរៀន ទាំងនេះទៅក្នុងកម្មវិធីសិក្សា។