ឯកឧត្តម Li Keqiang​ នាយករដ្ឋមន្ត្រីចិន អញ្ជើញទស្សនៈកិច្ចនៅកម្ពុជា

11​ 01 2018

បន្ទាប់ពីអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី ២ កាលពីម្សិលមិញរួចហើយ នៅព្រឹកនេះ ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបន្តទស្សនកិច្ចនៅកម្ពុជា។

តាមកម្មវិធីព្រឹកនេះ គឺលោកនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញមកកាន់វិមានសន្តិភាព ដើម្បីជួបប្រជុំទ្វេភាគី ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ មុននឹងអញ្ជើញមកកាន់វិមានសន្តិភាព។​ នៅព្រឹកនេះ ឯឧ លី គឺឈាំង បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងអញ្ជើញដាក់កម្រង​ផ្កាគោរពវិញ្ញាណក្ខន្ធ នៅព្រះបរមរូបព្រះរមរតនកោដ្ឋផងដែរ៕