ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអនុញ្ញាតអោយ ក្រុមកីឡាហែលទឹកក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងជូនរង្វាន់លើកទឹកចិត្ត

15 01 2018

នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ នៅឯទីស្តីក្រសួង បានអនុញ្ញាតអោយ ក្រុមកីឡាហែលទឹកក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងជូនរង្វាន់លើកទឹក ចិត្តដល់កីឡាករ ដែលទទួលបានជ័យលាភី នៃការប្រកួតដណ្តើមពានរង្វាន់តេជោសែន លើកទី៣ ប្រចាំឆ្នាំ២០១៧ កាលពីថ្ងៃទី១២ ដល់១៣ ខែមករា ឆ្នាំ២០១៨ នៅទីរួមខេត្តកំពង់ចាម។