ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និង ក្រុមហ៊ុន ហ្រ្គេប ខេមបូឌា

16​ 01 2018

វិស័យឯកជន ជាដៃគូមិនអាចខ្វះបាន ក្នុងការប្រយុ​ទ្ធប្រឆាំង អំពើពុករលួយ ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ បានពង្រីកកាន់តែក្លៀវក្លា ក្នុងវិស័យ ឯកជន និង លាតសន្ធឹង ក្នុងវិស័យសំខាន់ពីរបន្ថែមទៀត គឺវិស័យដឹកជញ្ជួន និង វិស័យ​សេវាប្រឹក្សាយោបល់ ពាណិជ្ជកម្ម ក្រុមហ៊ុនធំ២ នៅអាស៊ី អាគ្នេយ៏ដែល​ទើប​បាន នឹងកំពុងមានវត្តមានប្រកបអាជីវកម្ម នៅកម្ពុជា គឺក្រុមហ៊ុន ហ្រ្គេប ខេមបូឌា និង ក្រុមហ៊ុន ថាយលីគី & ហ្គីបប៊ីន ខេមបូឌា បានចុះអនុស្សរណៈ​ នៃការ​​យោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។

ឯកឧត្តម  ឃាង សេង អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បាន​ឲ្យ​គ្រឹះស្ថានឯកជនទាំងអស់ បណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន ឲ្យមាន​ក្រម​សីលធម៌ យល់ដឹងពីច្បាប់ប្រឆាំង អំពើពុករលួយ និងចូលរួមទប់ស្កាត់មន្រ្តី​ ដែល​មកទារលាភសក្ការៈអ្វីដែលមិនស្រប នឹងច្បាប់គ្រប់រូបភាព នៅក្នុង សង្គម​កម្ពុជា។ ​ឯកឧត្តម ឃាង សេង បានថ្លែងថា បច្ចុប្បន្ននេះ ឆន្ទះរបស់ក្រុមហ៊ុន​ឯកជនមួយ ចំនួនធំ បានគោរពយ៉ាងល្អ រាល់ច្បាប់ប្រឆាំង អំពើពុករលួយ។ ដោយ​ឡែក ការប្រឆាំងអំពើពុករលួយ មិនមែនមន្ត្រីសាធារណនោះទេ រួមមាន​មន្ត្រី​ឯកជន ភ្នាក់ងារឯកជន ក្រុមហ៊ុនឯកជន វិស័យ ឯកជន ត្រូវចូលរួម​ប្រឆាំង​ទាំងអស់គ្នា។ សម្រាប់ ឯកឧត្តម ឃាង សេង, ប្រសិនបើគ្រប់គ្រឹះស្ថានរដ្ឋ និង​ឯកជនទាំងអស់នាំគ្នា គោរពបានត្រឹមត្រូវ តាមច្បាប់នោះ វាផ្តល់សារៈ​ប្រយោជន៍​យ៉ាងខ្លាំង ដើម្បីទាក់អ្នកវិនិយោគិនបរទេសបណ្តាក់ទុន នៅកម្ពុជា។ មិនតែ​ប៉ុណ្ណោះ​​ធ្វើឲ្យអ្នកវិនិយោគិន ទាំងនោះ មើលឃើញថាក ម្ពុជាមិនមែន ជាប្រទេស ដែលខ្មៅកខ្វក់ ទៅលើអំពើពុករលួយ នោះទេ អញ្ចឹងការដាក់ទុនការវិនិយោគ មកកម្ពុជាជារឿង មួយ ដែលសមស្របសម្រាប់ពិភពលោក និងវិនិយោគិនធំៗ និងរកស៊ីនៅកម្ពុជា ក្នុងក្របខណ្ឌជាការរកប្រាក់ចំណេញរៀងៗ ខ្លួនរបស់គាត់​ដោយគោរពច្បាប់ទាំងអស់គ្នា។ ឯកឧត្តម ឃាង សេង បានបញ្ជាក់ថា មាន​រូបភាព​មិនស្របច្បាប់មួយចំនួន កំពុងក្របដណ្តប់លើវិស័យឯកជន ពាក់ព័ន្ធនឹង​បញ្ហាពុករលួយសព្វថ្ងៃនេះ ដែលត្រូវចូលរួមទាំងអស់គ្នា៕

សូមបញ្ជាក់ថា​ចំនួន ការចុះអនុស្សរណៈនៃ ការយោគយល់ នៃកិច្ច​សហ​ប្រតិ​​បត្តិ​ការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ កើនឡើងដល់ ៨៨ និង មាន​វិសាលភាពគ្របដណ្តាប់ លើជាង៥០០ ក្រុមហ៊ុន​ជាតិ និង អន្តរជាតិ សភា​ពាណិជ្ជកម្ម សមាគម និង គ្រឹៈស្ថានសាធារណៈ។