គិតមកត្រឹមរយៈពេលមួយសប្តាហ៍ នៃយុទ្ធនាការស្តារលូ និងប្រឡាយ នៅក្នុងរាជធានភ្នំពេញ សម្រេចបាន ២០គីឡូម៉ែត្រ ហើយ ក្នុងគោលដៅដែរបានកំណត់ ៤៦០គីឡូម៉ែត្រ អោយរួចរាល់មុនរដូវវស្សាមកដល់

16​ 01 2018

យុទ្ធនាការស្តារលូ និងប្រឡាយ នៅក្នុងរាជធានភ្នំពេញគិតត្រឹម រយៈពេលមួយសហ្តហ៍ កន្លងទៅនេះ សម្រេចបាន ២០គីឡូម៉ែត្រ ហើយ ក្នុងគោល ដៅដែរបានកំណត់ ៤៦០គីឡូម៉ែត្រ ។ នេះបើតាមការ អោយដឹងពីលោក ម៉េត ភក្តី មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹង នៅកាលថ្ងៃទី 15 ខែមករា ឆ្នាំ 2018 នេះ ។ 

លោក ម៉េត ភក្តី បានបន្តអោយដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ ដំបូងនៃយុទ្ធនាការស្តារលូ និងប្រឡាយនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានី បានចាប់ផ្តើមកាលពីថ្ងៃទី ៤ មករា រីឯខណ្ឌមួយដូចជាខណ្ឌ ដូនពេញ ខណ្ឌទួលគោក និងខណ្ឌ៧មករា បានចាប់កាលពីថ្ងៃទី ៩ ជាលទ្ធិផលបានស្តារលូប្រមាណជា ២០គមហើយ ក្នុងគោលដៅដែរ បានកំណត់ ៤៦០គម ។ ជាមធ្យមក្រុមការងារខណ្ឌនានា និងមន្ទីរ សារធារណៈការ និងដឹកជញ្ជូន ធ្វើការស្តារចន្លោះពី៤គម ទៅ ៤គមជាងក្នុងមួយថ្ងៃ ។ ដោយក្នុងនោះ មន្ទីរសារធារណៈការ និងដឹកជញ្ជូន ធ្វើការស្តារ ដោយរថយន្តភាគច្រើន ជាលូមេ មានមុខកាត់ធំ  រីឯក្រុមខណ្ឌវិញគឺទទួល ក្នុងការស្តារលូដែរមានមុខកាត់តូច ដោយប្រើប្រាស់ នូវកៅឡាក់ សំរាប់ស្តារ។ លោកបានបញ្ជាក់ អោយដឹងទៀតថា ក្នុងយុទ្ធនាការនេះ បានរកឃើញពីបញ្ហា ដែរបង្កអោយមាន ការកកស្ទះលូ ដោយបណ្តាល មកពីមានការពេញដោយ ទឹកភក់ សំរាម កំប៉ុង ដបទឹកសុទ្ធ និងបណ្តាលមកពីបញ្ហាបច្ចេកទេស ក្នុងការតបណ្តាញលូមួយចំនួន មានការមិនប្រក្រតី ស្របទៅតាមបច្ចេកទេស ( ដោយខ្លះមានការបិទមាត់លូ ដោយប្រើបាវខ្សាច់ បាវដី ដុំថ្មធំធ្លាក់ចូល និងដោយផ្ទះប្រជាពលរដ្ឋ មួនចំនួនបានធ្វើការបិតមាត់លូតែម្តង ) នេះជាឧបសគ្គ ដល់ប្រព័ន្ធលំហូរនៃទឹក ។ 

លោកបានបញ្ជាក់ អោយដឹងទៀតថា ឯកឧត្តមឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  បានសនុំពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខណ្ឌ និងមន្ទីរពាក់ព័ន្ធ ធ្វើយ៉ាងណា ខិតខំស្តារអោយបានល្អប្រសើរ ស្របទៅតាមបច្ចេកទេស និងពិនិត្យមើលទៅ តាមប្រព័ន្ធលូណា មានភាព មិនប្រក្រតី ដែរត្រូវធ្វើការជួសជុល និងកែលម្អបន្ថែម ដោយធ្វើការផ្ចិត និងរៀបចំឡើងវិញ ធានាបានយ៉ាងណាថា ការស្តារលូរួចលូទាំងអស់ ត្រូវបានតភ្ជាប់គ្នា អោយរំដោះទឹកបាន ។ ក្នុងនោះឯកឧត្តមអភិបាល បានសនុំពរដល់ ប្រជាពលរដ្ឋ ធ្វើយ៉ាងណាសូមចូលរូមលើក ទឹកចិត្តដល់ អាជ្ញាធរ ក្នុងយុទ្ធនាការ ស្តារលូនេះ ដោយកុំបង្កើតជាឧបសគ្គ ដល់ពួកគាត់ ចូលរួមលុបបំបាត់ការចោលសំរាម និងការវ៉ិចខ្ជប់សំរាម មិនបានត្រឹមត្រូវ មកជាការវ៉ិចខ្ចប់អោយបានល្អ យកទៅនៅតាមទីកន្លែងដែលបាន កំណត់ទុក ចៀសវាងសំរាមទាំងនោះ ហើរពាសវាលពាសកាល ធ្លាក់ចូលក្នុងលូ បង្កអោយកកស្ទះឡើងវិញផងដែរ ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាអោយ មន្ទីរសាធារណៈការ និងដឹងជញ្ជូន រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំងបួន៖ ខណ្ឌចំការមន  ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក ធ្វើការស្តារលូ និង ប្រឡាយ ដើម្បីធ្វើការរំដោះទឹកភ្លៀង ដែរមានបង្កអោយមានការជន់លិច នៅរាជធានីភ្នំពេញ ។  ក្នុងនោះឯកឧត្តមអភិបាល ក៏បានប្រគល់ភារៈកិច្ច ជូនទៅរដ្ឋបាលខណ្ ឌទាំង៤ ដោយអនុវត្តតាមវិមជ្ជការថ្នាក់ក្រោមជាតិ  គឺប្រគល់សិទ្ធិ និងប្រគល់ថវិកា ឲ្យទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃ ចោលនោះទេ គឺនៅតាមដាន និងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមាន ការខ្វះខាត។ហើយយុទ្ធនាការនេះ គឺចាប់ផ្តើម អនុវត្តពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះតទៅ ដោយប្រើរយៈពេល៧ខែឲ្យរួចរាល់តែម្តង ៕