កិច្ចប្រជុំពិភាក្សាស្ដីពី "តួនាទីយុវជនក្នុងការកសាងសហគមន៍ ទីក្រុង និងជនបទ ប្រកបដោយភាពរឹងមាំ និងចិរភាព"

01​ 02​ 2018

ឯក​ឧត្ដម​បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ​ ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ដឹកនាំ​គណៈប្រតិភូ ចូលរួម​កិច្ច​ប្រជុំ ​ពិភាក្សា​ស្ដីពី "តួនាទី​យុវជន​ក្នុង​ការ​កសាង​សហគមន៍ ទីក្រុង និង​ជនបទ​ប្រកប​ដោយ​ភាព​រឹងមាំ និង​ចិរភាព" នៅ​ទី​ស្នាក់​ការ​កណ្ដាល ​អង្គការសហប្រជាជាតិ ​ក្នុង​ទីក្រុង​ញ៉ូវយ៉ក សហរដ្ឋអាមេរិក ​កិច្ច​ប្រជុំ​នេះ​បាន​បញ្ចប់​ ទៅ​នៅ​ថ្ងៃ​ពុធ ១៥កើត ខែ​មាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១។

កិច្ច​ពិភាក្សា​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ ក្នុង​គោលដៅ ជំរុញ​លើក​ទឹកចិត្ត​យុវជន​ទូទាំង ​ពិភពលោក ឱ្យ​ចូលរួម​កាន់​តែ​សកម្ម​​ ក្នុង​​កិច្ចការ​សង្គម ពិសេស​ការ​​កសាង​សហគមន៍ ទីក្រុង និង​ជនបទ​ប្រកប​ដោយ​ភាព​រឹងមាំ និង​ចិរភាព ដើម្បី​ឈាន​ទៅ​រក​ពិភពលោក ​មួយ​ប្រកប​សន្តិភាព និងភាព​រុង​រឿង៕