មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ប្រារព្ធទិវា « តំបន់ដីសើមអន្តរជាតិ ០២កុម្ភៈ »

01 02 2018

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវា «តំបន់ដីសើមអន្តជាតិ ០២កុម្ភៈ» នៅសាលបឋមសិក្សា ស ខេង ខ្នារ ដោយមានការចូលរួម ពីមន្ត្រីរាជកានែមន្ទីរជុំវិញខេត្ត ប្រធានការិយាល័យ ក្រុង/ស្រុក មន្ត្រីនៃមន្ទីរបរិស្ថាន លោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៥២០ នាក់។

ការប្រារព្ធទិ​វានេះឡើង គឺដើម្បីផ្សព្វផ្សាយអត្ថន័យ និងអត្ថប្រយោជន៍ របស់តំបន់ដីសើម ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចូលរួមផ្សព្វផ្សាយបន្តទៀត៕