ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល

12 02 2018

ព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ នៅសាលាខេត្ត កណ្តាល ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច លោកស្រី ជី ថាវី ពីអនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យចូលកាន់ មុខតំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ជំនួសលោក ចាប ម៉ុច ដែល បានចូលនិវត្តន៍ ៕