ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបជាមួយនឹងឯកឧត្តម ED Vaizey MP បេសកជនពិសេស​ផ្នែកពាណិជ្ជកម្ម​ របស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឡាវ និងវៀតណាម និងជាសមាជិកសភា នៃចក្រភពអង់គ្លេ

12 02 2018

រសៀលថ្ងៃ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធាន​គណៈកម្មាធិការជាតិ​បណ្តុះបណ្តាល រួមនិងថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយនឹងឯកឧត្តម ED Vaizey MP បេសកជនពិសេស​ផ្នែកពាណិជ្ជកម្ម​ របស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឡាវ និងវៀតណាម និងជាសមាជិកសភា នៃចក្រភពអង់គ្លេ ឯកឧត្តម Bill Longhurst ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Cashel Gleeson អនុប្រធាន បេសកកម្មស្ថានទូត អង់គ្លេសប្រចាំកម្ពុជា និងឯកឧត្តម Christopher Pook អគ្គនាយកផ្នែកវិនិយោគពាណិជ្ជកម្ម អន្តរជាតិតំបន់អាស៊ីអាគ្នេយ៍ ប្រចាំប្រទេសសិង្ហបូរី ដើម្បីភិភាក្សា អំពីកិច្ចការពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។