ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី«ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល»

01​ 03 2018

នារសៀលថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីភាព​ដឹកនាំកិច្ចប្រជុំពិនិត្យ​និងពិភាក្សាលើសេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ «ការវាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល» ព្រមទាំងមាន ការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ៤០នាក់។ កិច្ចប្រជុំពិនិត្យអនុក្រឹត្យនេះ មានគោលបំណងកំណត់ឱ្យមានការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ របស់ក្រសួងអប់រំ យុវជន និងកីទ្បា និងក្រសួងសុខាភិបាល ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តការ ផ្តល់សេវាសាធារណៈ និងដើម្បីជំរុញ ឱ្យមានចលនា នៃការកែលម្អជាប្រចាំ នៅក្នុងសាលារៀន និងមន្ទីរពេទ្យបង្អែក រឺមណ្ឌលសុខភាព នៅតាមរាជធានី-ខេត្ត ដែលនឹងនាំឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសុខមាលភាព និងសង្គមកិច្ចដ៏ចាំបាច់នេះកាន់តែប្រសើរ ថែមទៀត ស្របតាមគោលបំណង នៃប្រមុខដឹកនាំរាជរដ្ឋាភិបាល។