ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»

08​ 03 2018

នារសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការ​ក្រសួងមុខងារសាធារណៈ មានរៀបចំ ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ ក្រោមប្រធានបទ « ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រប់អគ្គនាយកដ្ឋានទាំងអស់ នៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ១៤៥នាក់ ក្នុងនោះ ស្ត្រីមាន ១២១ នាក់។ ពិធីអបអរសាទរនេះរៀបចំឡើង ក្នុងគោលបំណងរំឭកពីវីរភាព នៃការតស៊ូរបស់នារី នៅទូទាំងសកលលោក ជាពិសេសមន្រ្តី រាជការជាស្រ្ តីនៅក្នុងក្រសួង មុខងារសាធារណៈ ដើម្បីទាមទារ ឱ្យមានការលើកកម្ពស់ ស្ថានភាព ជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្ត្រី ក្នុងសង្គម ។