លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាតអោយលោក Matthew Robinson នាយកប្រតិបត្តិផលិតកម្ម ខ្មែរមេគង្គ និងក្រុមការងារចូលជួបសម្តែងការគួរសម

13 03 2018

នាព្រឹកថ្ងៃអង្គារ៍​ ១២រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី​១៣​ ខែមីនា​ ឆ្នាំ២០១៨​ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួង វប្បធម៌​ និងវិចិត្រសិល្ប:​ បានអនុញ្ញាតអោយលោក​ Matthew Robinson នាយកប្រតិបត្តិផលិតកម្ម​ ខ្មែរមេគង្គ​ និងក្រុមការងារ ចូលជួបសម្តែង ការគួរសម​ និងជម្រាបជូន ពីសកម្មភាពការងារដែលផលិតកម្មខ្មែរមេគង្គ បានធ្វើកន្លងមក​ និងពីគម្រោងផលិតភាពយន្តរឿង​ ត្រឡប់ទៅផ្ទះវិញ​ ដែលគ្រោងនឹងផលិតក្នុងឆ្នាំ២០១៨​ នេះ​ ។ ជាការឆ្លើយតប​ លោកជំទាវរដ្ឋមន្រ្តី​ បានសម្តែងនូវការស្វាគម​ន៍​ និងថ្លែងអំណរគុណ ចំពោះការខិតខំ របស់ផលិតកម្មខ្មែរមេគង្គ​ ក្នុងការរួមចំណែក អភិវឌ្ឍវិស័យភាពយន្តកម្ពុជា។