កិច្ចពិគ្រោះយោបល់ស្តីពី គោលការណ៍ណែនាំក្នុងការគ្រប់គ្រងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ឋតំបន់ការពារធម្មជាតិ

12 03 2018

ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ខែមិនា ឆ្នាំ២០១៨ លោក មាស សុផល អគ្គនាយករង នៃអគ្គនាយកដ្ឋាន រដ្ឋបាល និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន លោក ម៉ម ផល្លា ប្រធានមន្ទីបរិស្ថានខេត្តកោះកុង លោកបណ្ឌិត អ៊ូ រតនៈ ប្រធានគម្រោង របៀងអភិរក្សជីវៈចម្រុះ អនុតំបន់ មហាមេគង្គ (BCC) ព្រមទាំងវត្តមាន មន្ទីពាក់ព័ន្ឋ ប្រធានមន្ទីរបរិស្ថាន មកពីខាងត្បូងបឹងទន្លេសាប សហជិក សហគមន៍ នាយក នាយករង មន្ត្រីឧទ្យានុរក្ស អាជ្ញាធរដែនដី សរុបចំនួន ៨០នាក់ចូលរួម។ សិក្ខាសាលានេះ ទ្រាំទ្រពីគម្រោងរបៀង អភិរក្សជីវៈចម្រុះ អនុតំបន់ មហាមេគង្គក្រោម ជំនួយឥតសំណង របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ក្នុងគោលបំណងផ្សព្វផ្សាយ ដល់អ្នកចូលរួមនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន អំពីសេចក្តីព្រៀងលើកទី១ នៃគោលការណ៍ណែនាំ ប្រមូលធាតុចូលពីពាក់ព័ន្ឋ និងរៀបចំសេចក្តីព្រៀងលើកទី២ នៃគោលការណ៍ណែនាំ ក្នុងការគ្រប់គ្រងអភិរក្សជីវៈចម្រុះ និងប្រព័ន្ឋតំបន់ការពារធម្មជាតិ ដោយនិរន្តភាព។ លោក មាស សុផល បញ្ជាក់ថា៖ ក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ថ្នាក់ក្រោមជាតិ មានសមត្ថកិច្ចរៀបចំ ផែនការប្រើប្រាស់ដី ក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះ ក្នុងតំបន់ការពារធម្មជាតិ ទាំងតំបន់ទីជំរាល តំបន់ផ្ទៃរងទឹកភ្លៀង តំបន់សហគមន៍ តំបន់ជនជាតិភាគតិច តំបន់ឆ្នេរ តំបន់សមុទ្រ តំបន់ព្រៃកោងការ ជីវៈចម្រុះ មច្ជជាតិ ត្រូវបានដាក់បញ្ចូល ក្នុងសេចក្តីព្រៀងរៀបចំរបៀងជីវៈចម្រុះ ប្រព័ន្ឋតំបន់ការពារធម្មជាតិ៕