រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ចុះត្រួតពិនិត្យការត្រៀម សម្ភោធសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុនសែន ព្រះវិហារ

19​ 03 2018

សារមន្ទីរធម្មជាតិ សកលសម្តេចតេជោ ហ៊ុនសែនព្រះវិហារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។ ដើម្បីត្រៀមខ្លួន ឲ្យរួចរាល់សម្រាប់ការសម្ពោធ ប្រកបដោយភាពល្អប្រសើរ នាថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ចុះពិនិត្យដោយផ្ទាល់ នូវការរៀបចំ និង​ ការដាក់តាំងបង្ហាញសមុច្ចយនានា ក្នុងសារមន្ទីរ។ សូមបញ្ជាក់ថា : សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុន សែន ព្រះវិហារ មានទីតាំង នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណ២៣គីឡូម៉ែត្រ ពីរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក៕