ឯឧ ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ ​ដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីការប្រើ ប្រាស់និងរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល។

១០​ ០៤ ២០១៨

នៅថ្ងៃអង្គារ ពុធ ១០និង១១ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០​ និង១១ ខែមេសា ឆ្នាំ២០១៨ នៅទីរួមខេត្តសៀមរាប ដោយទទួលបានការ ចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯឧ ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ឯឧ ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ ដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីការប្រើ ប្រាស់និងរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីអនុវត្តសេចក្តី សម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារសុខដុមនីយកម្ម ការងារផែនការ ចំណាយវិនិយោគសាធារណៈ របស់រដ្ឋ និងហិរញ្ញប្បទាន សហប្រតិបត្តិការ និង ជួយសម្រួលដល ់ការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៩-២០២១។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័នទាំងអស់។