មជ្ឈមណ្ឌលសេវាបច្ចេកទេស ប្រព័ន្ធធារាសាស្រ្ត ឧតុនិយម (TSC) នៃក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់កសិករនៅតំបន់គំរូ លំហាច ខេត្តកំពង់ឆ្នាំង (លើកទី១)

27​ 04 2018

ព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឺទ្ធិសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ មជ្ឈមណ្ឌលសេវាបច្ចេកទេស ប្រព័ន្ធ ធារាសាស្រ្ត ឧតុនិយម (TSC) នៃក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំ បើកវគ្គបណ្តុះបណ្តាល​ ដល់កសិករ នៅតំបន់គំរូ លំហាច ខេត្តកំពង់ឆ្នាំង (លើកទី១) ដោយមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរដែនដី សហគមន៍ និងកសិករ ក្នុងគម្រោង ។
វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើ ៖
១. ការងារគ្រប់គ្រងរដ្ឋបាល ដូចជាការធ្វេីរបាយការណ៍ ការធ្វេីកំណត់ហេតុ ។ល។
២. ដោះស្រាយជម្លោះក្នុងសហគមន៍ ។
៣. រៀចំផែនការដាំដុះ និងផែនការថែទាំ ។
៤. ការប្រេីប្រាស់ និងការថែទាំប្រព័ន្ធធារាសាស្រ្ត ។