សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយកូនក្មួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

01​ 05 2018

នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរ​ ថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣២ នៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ។ ក្នុងពិធីជួបជុំថ្ងៃនេះ គឺមានកូនក្មួយ កម្មករ កម្មការិនី ចូលរួមប្រមាណ ៥,៥១៥នាក់។

នៅពេលដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញមក ដល់កន្លែងប្រារព្ធពិធីភ្លាម ក្រោយពីបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងបានថតរូប សែលហ្វី (Selfie) ជាមួយកូនក្មួយកម្មករហើយ សម្តេចតេជោ នឹងមន្ត្រីរាជរដ្ឋាភិបាល ជាច្រើនរូបបាន អញ្ជើញឡើងរាំកម្សាន្ត និងពិសារអាហារ សាមគ្គី ជាមួយកូនក្មួយ កម្មករ ក្នុងបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពស្និទ្ធស្នាល ក្រៃលែង នៅក្នុងពិធីអបអរសាទរ ទិវាពលកម្មអន្តរជាតិ «១ ឧសភា» លើកទី១៣២ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ” ។

ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែសប្បាយរីករាយក្រៃលែង ក្នុងពេលដែលបានជួបកូន ក្មួយ កម្មករ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណរោងចក្រ “មីនេបៀ” របស់ជប៉ុន ដែលបានផ្តល់ទីកន្លែង សម្រាប់ការជួបជុំ និងអរគុណ ដល់លោកអគ្គរដ្ឋទូតជប៉ុន ដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីដ៏សប្បាយ រីករាយនេះ។

នៅក្នុងពិធីជួបជុំអបអរសាទរថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកា លើកទឹកចិត្ត ដល់កម្មករ កម្មការនី ចំនួន ៥,៥១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥០,០០០ រៀល, បុគ្គលិកចុងភៅធ្វើម្ហូប ក្នុងពិធីចំនួន ៣៥០នាក់ ដោយម្នាក់ៗ ទទួលបាន ៥០,០០០ រៀល និងក្រុមតន្ត្រី ទទួលបានថវិកាចំនួន ១០ លានរៀល។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានផ្តល់ថវិកា សម្រាប់កូនក្មួយ កម្មការនី មានផ្ទៃពោះចំនួន ១៤៧នាក់ និងបានថតរូបអនុស្សាវរីយ៍ ជាមួយកូនក្មួយ ក្នងភាពស្និទ្ឋស្នាល ប្រកបដោយក្តីអាណិត ស្រឡាញ់ក្រៃលែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរ ដល់បងប្អូនកូនក្មួយ កម្មករ កម្មករនីទូទាំងប្រទេស នៅក្នុងថ្ងៃឈប់សំរាក នៃទិវាពលកម្ម អន្តរជាតិថ្ងៃនេះ សូមជួបតែសេចក្តីសុខ ចម្រើនគ្រប់ៗគ្នា។

អគុណបងប្អូនជនរួមជាតិ និងបងប្អូនកូនក្មួយ កម្មករ ដែលតែងតែគាំទ្រ គោរពស្រឡាញ់ និងបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បី សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ ប្រទេសជាតិយើង អោយកាន់តែរីកចម្រើន៕