ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះហត្ថលេខាលើកំណត់ហេតុ​ នៃកិច្ចប្រជុំជាមួយភាគីសាធារណរដ្ឋប្រជាមានិតចិន

02​ 05 2018

នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៨ នេះ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះហត្ថលេខា​ លើកំណត់ហេតុ នៃកិច្ចប្រជុំជាមួយភាគី សាធារណរដ្ឋ ប្រជាមានិតចិន ពីការចុះអង្កេត ដល់ទីតាំងដែលបានសិក្សា នៃគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ និងគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ដែលជាជំនួយឥត សំណង របស់សាធារណរដ្ឋ ប្រជាមានិតចិន។
- គម្រោងកែលម្អផ្លូវជនបទ ជាជំនួយចិន ជំហានទី២ នេះ គឺការក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST លើផ្លូវក្រួសក្រហមចំនួន ១៧ខ្សែ ប្រវែងសរុប ១២០ គម ក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង។ រីឯ គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំនួយចិន ជំហានទី២ នេះ គឺការខួងអណ្តូងទឹក ចំនួន ៩៦៤ និងជីកស្រះទឹក ចំនួន ៥៤ ក្នុងខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កំពង់ចាម ព្រៃវែង និងស្វាយរៀង៕