ក្រុមយុវជនបរិស្ថាន​ ចុះសិក្សាស្វែងយល់ ពីសត្វអណ្តើកហ្លួង ដែលជាសត្វតំណាងជាតិ

07 05 2018

កាលពីថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០១៨​ ក្រុមការងារយុវជន ក្រសួងបរិស្ថាន​ អង្គការ​ WCS​ ក្រុមយុវជនផ្សព្វផ្សាយ​ និងក្រុមយុវជន ក្រៅប្រទេស​ បានចុះពិនិត្យទីតាំង​ និងសិក្សា​ ពី​ "​ សត្វអណ្តើកហ្លួង​ "​ ដែលជាសត្វល្មូន តំណាងជាតិ​ ជាប្រភេទសត្វកម្រ​ និងជិតផុតពូជ​ ដែលមានវត្តមាន តាមដងព្រែកកំពែក​ ស្ថិតនៅស្រុកស្រែអំបិល​ ខេត្តកោះកុង​ ក្នុងគោលបំណង​ ចូលរួមចំណែក​ អប់រំ​ ផ្សព្វផ្សាយ​ លើកកម្ពស់ ធនធានធម្មជាតិ ដ៏អស្ចារ្យ​ របស់កម្ពុជា​ កិច្ចគាំពារបរិស្ថាន​ ការការពារធនធានធម្មជាតិ​ និងជីវចម្រុះ​ និងការរស់នៅ ដោយចីរភាព របស់ប្រជាសហគមន៍មូលដ្ឋាន​ ។ លទ្ធផលក្រុមការងារ ទាំងមូលរួមមាន​:
១-​ ចុះស្វែងរកទីជម្រក​ និងពងកូន ​របស់សត្វអណ្តើកហ្លួង
២-​ ជួយកូនសត្វអណ្កើតហ្លួង ទើបតែញាស់​ ១៥ក្បាល​ យកទៅថែទាំ នៅមជ្ឍមណ្ឌល​ មុននឹងព្រលែងចូលព្រែកធម្មជាតិ​
៣-​ ចូលរួម​ អប់រំ​ ផ្សព្វផ្សាយ​ ដល់ប្រជាសហគមន៍មូលដ្ឋាន
៤-​ លើកកម្ពស់ទេសចរណ៍ធម្មជាតិ​៕