អបអរសាទរ កីឡាតេក្វាន់ដូ ITFកម្ពុជា ឈ្នះមេដាយចំនួន ២១គ្រឿង និងពានមាសចំនួន ២ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនៅម៉ុងហ្គោលី

16 05 2018

សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ២១ គ្រឿង ក្នុងនោះ មេដាយមាស ៨គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ៨គ្រឿង និង​ពានមាស​ចំនួន ២ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក តេក្វាន់ដូ ITF ទ្វីប​អាស៊ី​លើក​ទី​៩ ។ គួរ​រំឭក​ថា សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF បាន​បញ្ជូន​អត្តពលិក​ របស់​ខ្លួន​ចំនួន ២៤ រូប (នារី០២រូប) ទៅ​ចូលរួម​ព្រឹត្តិការណ៍ ​ខាងលើ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លងទៅនេះ ។