កិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃនាវាដឹកអ្នកដំណើរ​សាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បន្ទាប់ពីដាក់ឱ្យដំណើរ ការសាកល្បងអស់រយៈពេលជាងមួយខែកន្លង

16 05 2018

ព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ច ប្រជុំស្តីពីវឌ្ឍនភាព នៃនាវាដឹកអ្នកដំណើរ សាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បន្ទាប់ពីត្រូវបានដាក់ឱ្យដំណើរការ សាកល្បងអស់រយៈពេល ជាងមួយខែកន្លង ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន Royal Express Boat។

កិច្ចប្រជុំធ្វើឡើង មានគោលបំណង ដើម្បីពិនិត្យមើលបច្ចុប្បន្នភាព នៃការផ្តល់សេវាសាធារណៈ នៃនាវាដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹក និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលភាគីពាក់ព័ន្ធទាំងឡាយ កំពុងជួបប្រទះ។

គួរកត់សម្គាល់ផងដែរថា៖ ការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹកនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ដំណោះស្រាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំណេញពេលវេលា ចំណាយតិច មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចជាចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕