ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ជាមួយប្រព័ន្ធទិន្នន័យពន្ធគយបានដាក់ឲ្យដំណើរការជាផ្លូវការហើយ​ !!!

21 05 2018

នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម​ ដឹកជញ្ជូនផ្លូវគោក ជាមួយប្រព័ន្ធទិន្នន័យ ពន្ធគយ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការចូលរួមដឹកនាំ ពីលោកជំទាវ កុយ សុដានី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។

ការតភ្ជាប់ប្រព័ន្ធនេះ នឹងធ្វើការផ្ទៀតផ្ទាត់ លេខសម្គាល់សន្លឹកពន្ធនាំចូល ដើម្បីទាញយកព័ត៌មានយានយន្ត មកប្រើប្រាស់ សម្រាប់ការចុះបញ្ជីយានយន្ត ដែមចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កភាពងាយស្រួល ក្នុងការផ្តល់សេវា ទប់ស្កាត់ការក្លែងបន្លំឯកសារសាធារណៈ ចំណេញពេលវេលា ក្នុងការចុះបញ្ជីយានយន្ត និងបង្កើនការប្រមូលចំណូលពន្ធគយផងដែរ។

សូមបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃដាក់ឲ្យដំណើរការ សាកល្បង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មកដល់ថ្ងៃដាក់អោយដំណើរការផ្លូវការនេះ មានរយៈពេលប្រមាណជាង ០២ខែ ដែលបានផ្ទៀងផ្ទាត់គល់បញ្ជីយានយន្តប្រមាណជិត ១០ម៉ឺនគ្រឿង (រថយន្តប្រមាណ១៣.០០០គ្រឿង)។