ថ្ងៃណូអែល ទៅស្តាប់បទចម្រៀងខូចចិត្ត “Christmas បាត់អូន” ម៉េចវិញ?

ពុធ ២៥ ធ្នូ, ២០១៣ ម៉ោង ១១:១៧

ថ្ងៃទី ២៥ ខែធ្នូ ជាថ្ងៃបុណ្យណូអែល របស់ប្រជាជាតិអឺរ៉ុប មហាជនតែងតែតុបតែងគេហដ្ឋាន រឺភោជនីយដ្ឋានរបស់ពួកគេ ទៅតាមម៉ូដអឺរ៉ុប ហើយជាពិសេសនោះគឺ ស្រទាប់យុវ័យ ដែលភាគច្រើនគឺមានការជួបជុំមិត្តភក្តិកំសាន្ត យ៉ាងសប្បាយរីករាយ ព្រោះថាមួយឆ្នាំមានតែម្តង។

ផ្ទុយទៅវិញ ពីលោក Spy Sanaka បែរជាមានអារម្មណ៍សោកសៅទៅវិញ ព្រោះថានៅថ្ងៃបុណ្យណូអែល ដ៏វិសេសវិសាលនេះ លោកបែរជាបាត់បង់មនុស្ស ដែលលោកកំពុងតែស្រលាញ់ មិនដឹងជាទៅណាបាត់នោះទេ ពោលគឺគ្មានដំណឺងពីម្នាក់នោះសោះឡើយ។

ដូចនេះហើយ ទើបលោកបានរ៉ាយរ៉ាប់អារម្មណ៍ ដ៏ឈឺចាប់ទាំងនោះ នៅក្នុងបទចម្រៀងមួយបទ ដែលមានចំណងជើងថា “Christmas បាត់អូន” យ៉ាងពិរោះមួយបទ។