ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី២

11 06 2018

ព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​​ ជាមួយក្រុមបេសកកម្មធនាគារ អភិវឌ្ឍន៍អាស៊ី ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង កែលម្អផ្លូវជនបទ ជំហានទី២។
អញ្ជើញចូលរួមមាន ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ លោក Takeshi Fukuyama នាយកធនាគារអភិវឌ្ឍន៍អាស៊ី តំណាង AFD និងDFAT ។
គម្រោងនេះ កំពុងដំណើរការសកម្មភាព កែលម្អផ្លូវនៅជនបទ ប្រវែង ១ ២០០ គ.ម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង នៅខេត្តគោលដៅចំនួន ១០ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ រយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៦.២០២០ ៕