ពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ ខេត្តកំពត

12 06 2018

ពិធី​បំពាក់​គ្រឿង​ ឥស្សរិយយស​ការងារ ​ជូន​បុគ្គលិក​អប់រំ ខេត្ត​កំពត និង​ខេត្ត​កែប​ត្រូវ​បាន​រៀប​ចំ​ឡើង ​ដើម្បី​លើក​ទឹក​ចិត្ត​ និង​ផ្ដល់​កិត្តិយស ​ដល់​មន្ត្រី​អប់រំ​ ដែល​បាន​ខិតខំ​បំពេញ​ការងារ​បាន​ល្អ ដែល​នេះ​ក៏​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​គុណភាព​អប់រំ នៅ​កម្ពុជា​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ។

ពិធី​បំពាក់​គ្រឿង ​ឥស្សរិយយស​ការងារ ​ជូន​បុគ្គលិក​អប់រំ​ ខេត្ត​កំពត និង​ខេត្ត​កែប ត្រូវ​បាន​រៀប​ចំ​ឡើង​ ក្រោម​អធិបតី​ភាព ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ពុធ ១​កើត ខែ​បឋមាសាឍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅ​ពហុ​កីឡដ្ឋាន​ ខេត្ត​កំពត និង​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប។

ក្នុង​ការ​​បំពាក់​គ្រឿង​ ឥស្សរិយយស​ការងារ​នេះ មន្ត្រី​ដែល​​ទទួល​បាន​មេដាយ និង​ប័ណ្ណ​សរសើរ សរុប​ចំនួន ៥៦៥នាក់ ដោយ​មាន​ស្រី​ ២០៣នាក់ ​ហើយ​ក្នុង​នោះ​មេដាយ ​អស្សឫទ្ធិ​ ចំនួន​៦នាក់ ​ស្រី១នាក់ មេដាយ​មាស​១០៨នាក់ ស្រី៣៣នាក់ មេដាយ​ប្រាក់​១៦២នាក់ ស្រី​៥៦នាក់
មេដាយ​សំរឹទ្ធ ២៤៧នាក់ ស្រី​៨៥នាក់ និង​ប័ណ្ណ​សរសើរ ៤២នាក់ ក្នុង​នោះ​ស្រី​២៨នាក់៕