កម្ពុជា-ចិន សម្ពោធដាក់ឱ្យប្រើប្រាស់ “ការិយាល័យរៀបចំ បង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន”

04​ 07 2018

នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រី នៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋ ប្រជាមានិតចិន បានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ “ការិយាល័យរៀបចំ បង្កើតមជ្ឈមណ្ឌល សហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន” ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន ឱ្យល្អប្រសើរ ជាពិសេសលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងគ្រប់គ្រង វិស័យបរិស្ថាន នៅកម្ពុជា ឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ការិយាល័យសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន នៅកម្ពុជា មានទីតាំងនៅក្រសួងបរិស្ថាន។ នេះជាការិយាល័យដំបូងគេ ដែលបង្កើតឡើង ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែល ថ្ងៃអនាគត អាចជំរុញបន្ថែម ជាមួយកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងបរិស្ថាន សម្រាប់ប្រទេសកម្ពុជា កាន់តែប្រសើរថែមទៀត។