ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងសាលាបឋមសិក្សា កងតាណឹង ខេត្តកំពង់ចាម

19​ 07 2018

ដោយ​ការ​គិត​គូរ​ដល់​សុខទុក្ខ​ តម្រូវ​ការ​ចាំ​បាច់​​ របស់​សិស្សានុសិស្ស និង​លោក​គ្រូ​អ្នក​គ្រូ នៅ​សាលា​​បឋម​សិក្សា​ កង​តាណឹង ព្រមទាំង​ដើម្បី​ចូលរួម​ លើក​កម្ពស់​គុណភាព​អប់រំ ​នៅ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ឱ្យ​ ប្រើប្រាស់​នូវ​សមិទ្ធផល​នានា​នៅ​ក្នុង​សាលា ក្នុង​នោះ​មាន​ដូច​ជា​បន្ទប់​ទឹក ផ្លូវ​ របង​សាលា​ និង​ការ​ចាក់​ដី​រៀប​ចំ​​ បរិវេណ​សាលា​ជាដើម​។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ ទៅ​ក្រោម​អធិបតី​ភាព​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ពុធ ៦​កើត​ ខែ​ទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​សាលា​បឋម​សិក្សា ​​កង​តា​ណឹង ខេត្ត​កំពង់​ចាម។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត បាន​ថ្លែង​អំណរ​គុណ ដល់​មាតាបិតា​សិស្សានុសិស្ស ដែល​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ និង​បញ្ជូន​កូន​ៗ អោយ​ចូល​រៀន​​ពង្រីក​ចំណេះ​ដឹង​ ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​ សម្រាប់​សង្គម​ជាតិ៕