កីឡាករកម្ពុជា ជាប់លេខ១ នៃព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរ ក្នុងចំណោមអត្តពលិកមកពី ៥០ប្រទេសចូលរួម

05 08 2018

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ចក្រភពខ្មែរ លើកទី៥ ដែលរៀបចំ នៅលើទឹកដី អង្គរ ខេត្តសៀប នាព្រឹកថ្ងៃ ទី៥ ខែ សីហា ឆ្នាំ២០១៨នេះ ទាក់ទាញ បានអត្តពលិកជាតិ និងអន្តរជាតិ ចំនួន ៣,០៥៥នាក់ មកពី ៥០ប្រទេស ដែលចំនួននេះ មានអាត្រាកំណើន កើនឡើង ១៥% បៀបធៀប និងឆ្នាំ២០១៧ ។

ឯកឧត្តម ថោង ខុន ប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា អត្តពលិកទាំង ៣,០៥៥នាក់ ដែលមកចូលរួមនេះ មានអត្តពលិក ដែលជាភ្ញៀវក្នុងស្រុក ១,៤០០នាក់ និងអត្តពលិក ដែលជាភ្ញៀវអន្តរជាតិចំនួន ១,៦៥៥នាក់ ក្នុងនោះចំនួនភ្ញៀវ មកពីប្រទេសចិន ឈរនៅលំដាប់លេខ១ ជប៉ុន ឈរនៅលំដាប់លេខ២ និងភ្ញៀវម៉ាឡេស៊ី ឈរនៅលំដាប់លេខ៣ ។

ឯកឧត្តម អះអាងថា អាត្រាកំណើរនៃចំនួនអត្តពលិក ចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការខាងលើ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសាតែ ប្រទេសកម្ពុជា មានសុន្តិភាព សេ្ថរភាពនយោបាយ និងសន្តិសុខល្អ មិនបង្កក្តីបារម្ភ ដល់ភ្ញៀវអន្តរជាតិ ពិសេសអត្តពលិក រត់ប្រណាំងអន្តរជាតិ បានចុះឈ្មោះ រាប់ខែតាំងពីមុនពេលបោះឆ្នោត សកលម្ល៉េះ។ ហើយអ្នករត់ប្រណាំង ៤២គីឡូម៉ែត្រនេះភាគច្រើន ជាជនបរទេស មកពី ៥០ប្រទេស។

ដោយឡែក ប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ កីឡាការិនី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ រត់ម៉ារ៉ាតុង ចក្រភពខ្មែរ លើកទី៥ បានសំដែងការសប្បាយចិត្ត ក្នុងការបង្កើត ព្រឹត្តិការណ៍នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេង នៅតំបន់អង្គវត្ត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ចក្រភពខ្មែរលើកទី៥ ដែលធ្វើនៅទឹកដី ខេត្តសៀមរាប មាន៤វិញ្ញាសា គឺ២១គីឡូម៉ែត្រ ផ្នែកបុរសលេខ១ បានទៅកីឡាករ កម្ពុជា វ៉ាន់ ភារ៉ា ផ្នែកនារី លេខ១ បានទៅកីឡាការិនីជប៉ុន Sasaki Natsuko, រីឯវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្របុរសលេខ១ កីឡាករ Tamiru Andarge Ayal មកពីប្រទេស Ethiopian ផ្នែកនារី លេខ១ កីឡាការិនីចិន Heng Meyjou, ។ ចំពោះ លទ្ធផលវិញ្ញាសា ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រលេខ១ ផ្នែកបុរសបាន ទៅកីឡាករកម្ពុជា ម៉ា វីរ៉ូ, ខណៈផ្នែកនារី ជ័យលាភីសុទ្ធតែដណ្ដើម បានដោយកីឡាការិនីជប៉ុន ក្នុងនោះកីឡាការិនី Hamill Jill,៕