ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្រ្វិកបូព៌ានៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្គីណេ នៅទីស

09 08 2018

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្រ្វិកបូព៌ា នៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និង ឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ហ្គីណេ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ បានផ្តោតលើកិច្ច សហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអង្គការក្រុម ប្រទេសនិយាយភាសាបារាំង និងការស្វែងរកការ គាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ ជាអគ្គលេខាធិការអង្គការ ក្រុមប្រទេស និយាយភាសាបារាំង ដែលការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ដល់ ទី១២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នៅប្រទេសអាម៉េនី។