ឯកឧត្តម ប៉ុញ សច្ចៈ អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការអចិន្ត្រៃយ៍ និងកិច្ចប្រជុំ លើកទី ៧ គណៈកម្មការក្រុមប្រឹក្សាទឹកអាស៊ី

12 09 2018

នៅទីក្រុង Daejeon នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ​ លោក ហួង ស៊ុនថាន ប្រធាននាយកដ្ឋាន គ្រប់គ្រង និងអភិរក្សធនធានទឹក បានអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការ អចិន្ត្រៃយ៍ និងកិច្ចប្រជុំ លើកទី ៧ គណៈកម្មការ ក្រុមប្រឹក្សាទឹកអាស៊ី ដែលមានការចូលរួម ពីប្រទេសជាសមាជិក សរុបចំនួន ៤៤ នាក់ មកពីប្រទេសចំនួន ២០ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៨ ។

កិច្ចប្រជុំទាំងពីរ ខាងលើ បានផ្តោតសំខាន់លើ របាយការណ៍វឌ្ឍនភាព និងរបាយការណ៍ ហិរញ្ញវត្ថុ នៃការប្រតិបត្តិការ របស់ក្រុមប្រឹក្សាទឹកអាស៊ី ពិសេសការពិនិត្យ ការរៀបចំចុះអនុស្សារណៈ យោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ រវាង AWC និងដៃគូទឹកអន្តរជាតិ Academic University និង Daejeon City ។ កិច្ចប្រជុំនេះ ក៏បានអនុម័ត លើពេលវេលាសម្រាប់ កិច្ចប្រជុំគណៈកម្មការ ទឹកអាសុី លើកទី ៨ Board of Committee Meeting of Asia Water Council និងកិច្ចប្រជុំ ក្រុមប្រឹក្សាទឹកអាសុី AWC General Assembly Meeting ដែលនឹងប្រព្រឹត្ត ទៅនៅខែមីនា ឆ្នាំ ២០១៩ ខាងមុខ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។