ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាល​ ជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ មកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រមាណជាង៥៩១នាក់

22​ 09 2018

បើតាមការបញ្ជាក់​ ពីលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ៖ ស្រុកពញាក្រែក មានបេក្ខជន ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំនួន ៦៣៦នាក់ ស្រី៣៣៩នាក់ ។ ដោយឡែក លទ្ធផលសិស្ស ប្រឡងជាប់ មានចំនួន ៥៣៣នាក់ ស្រី២៨៨នាក់ ស្មើនឹង៨៣.៨១% ក្នុងនោះនិទ្ទេស A មានចំនួន ២នាក់ ស្រី១នាក់ B មានចំនួន ៨នាក់ ស្រី ២នាក់ C មានចំនួន ២៦នាក់ ស្រី ១៤នាក់ D មានចំនួន ១២០នាក់ ស្រី ៧០នាក់ និងនិទ្ទេស E មានចំនួន៣៧៧នាក់ ។ ឯលទ្ធផល នៃវិទ្យាល័យជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងឆ្នាំ២០១៧_២០១៨ នេះ មានបេក្ខជន ចូលរួមប្រឡង ចំនួន៩៧នាក់ស្រី៥៣នាក់ សិស្សប្រឡងជា ប់មានចំនួន៥៨នាក់ ស្រី៣៤នាក់ ស្មើនឹង៥៩.៧៩% ក្នុងនោះនិទ្ទេស B មានចំនួន ១នាក់ C មាន ២នាក់ D មានចំនួន ១៤នាក់ និង E មាន៤១នាក់ ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រី វង សូត បានផ្តល់ជូន ​សិស្សានុសិស្សនិទ្ទេស A ២នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូមួយគ្រឿង ថវិកា៥០,០០០រៀល និទ្ទេស B ២០ម៉ឺនរៀល និទ្ទេសC ១០ម៉ឺនរៀល និងសិស្សានុសិស្ស ដែលបានចូលរួម ក្នុងមួយនាក់ នូវថវិកា៥០,០០០រៀល ផងដែរ។