ពិធីសម្ពោធថ្នាក់បង្រៀនលំហាត់ប្រាណយោគៈ

25 09 2018

ពិធី​សម្ពោធ​ថ្នាក់​បង្រៀន​លំហាត់​ប្រាណ​យោគៈ មានការគាំទ្រ​ ពី​ស្ថាន​ទូត​ឥណ្ឌា ​ប្រចាំ​ប្រទេស​កម្ពុជា នាំមកជូន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ស្គាល់​ និង​អនុវត្តន៏ ដើម្បី​ទទួល​បាន​សុខភាព​ ផ្លូវ​កាយ ផ្លូវ​ចិត្ត លើក​កម្ពស់​ ការ​ព្យាបាល​ដោយ​ខ្លួន​ឯង បន្ថយភាព​តានតឹង នាំ​ឪ្យ​ជីវិត​មាន​សុភមង្គល។

​ថ្នាក់​បង្រៀន​ លំហាត់​ប្រាណ​យោគៈ នាពេលនេះ​ត្រូវ​បាន​សម្ពោធ​ ក្រោម​អធិបតី​ភាព ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​ប្រទេស​កម្ពុជា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នា​រសៀល​ថ្ងៃចន្ទ​ ១៥កើត​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​។​

សូម​អញ្ជើញ​ចូលរួម ​ហាត់​ប្រាណ​ដោយសេរី​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ជាន់​ទី​២ រៀងរាល់​ថ្ងៃ​ច័ន្ទ-សុក្រ ពី​ម៉ោង ​៥:៣០ ដល់​ម៉ោង​៦:៣០​ល្ងាច បង្រៀន​ដោយ​គ្រូ​ជំនាញ​យោគៈ​ ជនជាតិ​ឥណ្ឌា។ សម្រាប់​ព័ត៌មាន​បន្ថែម ០២៣ ២១០ ៩១២/០៩៦ ៦៩៩ ៨០៩១ ឬ​តាមរយៈ Email ៖ itec.phnompenh@mea.gov.in/maenbindia@onine.com.kh