ឯកឧត្តម តេង សាវង្ស អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីសណ្តាប់ធ្នាប់នៅទីសាធារណៈ

25 09 2018

ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត តេង សាវង្ស  រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យខ្លឹមសារ​ និងរាល់អត្ថន័យ នូវគ្រប់ពាក្យពេចន៍ ក្នុងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីសណ្តាប់ធ្នាប់ នៅទីសាធារណៈ ។
សូមបញ្ជាក់ផងដែរថា អនុក្រឹត្យនេះ មានគោលបំណងធានា រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ប្រពៃណីជាតិ សេចក្តីថ្លៃថ្នូរ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ និងសុវត្តិភាពសង្គមនៅទីសាធារណៈ។