ឯកឧត្តរដ្ឋមន្ត្រី ថោង ខុន ដឹកនាំមន្ត្រីចុះត្រួតពិនិត្យការងារទេសចរណ៍នៅចុងឃ្នៀស សហគមន៍ទេសចរណ៍កំពង់ភ្លុក និងជ្រាវ (ខេត្តសៀមរាប )

29 10 2018

ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រី​ ចុះពិនិត្យស្ថានភាព និងការគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និងកាណូតដឹកជញ្ជូន ទេសចរណ៍ នៅតំបន់ទេសចណ៍ចុងឃ្នៀស សហគមន៍ទេសចណ៍ កំពង់ភ្លុក និងសហគមន៍ទេសចរណ៍ជ្រាវ ខេត្តសៀមរាប ដោយបានជួបប្រជំុ ជាមួយប្រធានសមាគមកាណូត អ្នកគ្រប់គ្រងផែទេសចរណ៍ ប្រធានសហគមន៍ ទេសចរណ៍ អាជ្ញាធរមូលដ្ឋាន លោកមេឃុំ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ នៅតំបន់ទាំងបីនេះ។

បន្ទាប់ពីបានស្តាប់របាយកាណ៍ របស់ប្រធានសមាគម តំណាងកំពង់ផែ ម្ចាស់កាណូត អ្នកបើកកាណូត អាជ្ញាធរមូលដ្ឋាន លោកមេឃុំ និងប្រជាពលរដ្ឋរួចមក ឯកឧត្តម ថោង ខុន បានកោតសរសើរ និងបានណែនាំ ដល់ភគីពាក់ព័ន្ធទាំងអស់ អោយបន្តសហការគ្នា ពង្រឹងការងារ គ្រប់គ្រងសហគមន៍ ទេសចរណ៍ លើកកំពស់គុណភាព សេវាកម្មទេសចរណ៍ ទាំងអស់ ដោយត្រូវខិតខំប្រឹងប្រែង សហការគ្នា រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ជាអាទិត្រូវរៀបចំកាណូត អោយបានស្អាតល្អ មានពោងសុវត្ថិភាព អ្នកបើកកាណូត ត្រូវមានឯកសណ្ឋាន ត្រឹមត្រូវ និងត្រូវឆ្លងកាត់ ការបណ្តុះបណ្តាល វិជ្ជាជីវះ ជំនាញមាន កាណូតទេសចរណ៍ទាំងអស់ ត្រូវមានការត្រួតពិនិត្យ ផ្នែកបច្ចេកទេសជំនាញ ពីក្រសួងសាធារណការ ជាប្រចាំ និងត្រូវមានអាជ្ញាបណ្ណ៍ ទេសចរណ៍ ជាចាំបាច់។ត្រូវនាំគ្នាសិក្សា រៀនសូត្រពី ការគ្រប់គ្រងសហគមន៍ ទេសចរណ៍ អោយបានល្អស្រប តាមស្តង់ដារសហគមនិជាតិ និង សហគមន៍ទេសចរអាស៊ាន សំខាន់បំផុត ការធានាអោយបាន នូវគុណភាពសេវា និង ការ បែងចែកផលប្រយោជន៏ ប្រកបដោយសមធម៌ ត្រូវធានាថាសហគមន៍យើង ជាសហគមន៏ទេសចរណ៍ស្អាត បៃតង មានអនាម័យស្អាតល្អគ្មានសំរាម បន្ទប់ទឹក ស្អាត សេវាពោរពេញដោយគុណភាព ។ដើម្បីធានាការដឹកនាំ ពីក្រសួង មន្ទីរទេសចរណ៍ខេត្ត ត្រូវចាត់តាំងមន្ត្រី ថ្នាក់អនុប្រធានមន្ទីរ ០១រូប ចុះពិនិត្យ តាមដាន និងរាយការណ៍ជាប្រចាំជូនមន្ទីរ ខេត្ត និងក្រសួង។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍសហគមន៍ ទេសចរណ៍ បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់ ​ជីវភាពរស់​នៅ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ​ នៅសហគមន៍​មូលដ្ឋាន តាមរយៈការផ្តល់ឱកាស ការងារ និងការ​បង្កើត​ប្រាក់​​ចំណូល ដែលទទួលបាន ពីសេវាស្នាក់នៅ (Home Stay) សេវាមគ្គុទ្ទេសក៏ សេវាម្ហូបអាហារ ដឹកជញ្ជូន ។ល។ ព្រមទាំងរួមចំណែក ដល់ការកាត់បន្ថយចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារធនធានធម្មជាតិ និង​ជីវៈ​ជម្រុះ​ប្រកប​ដោយ​និរន្តរភាព ទប់ទល់​ការ​បម្រែ​បម្រួល អាកាសធាតុ និងការបង្កើត ទម្លាប់ស្រឡាញ់បរិស្ថាន។ ប៉ុន្តែជារួម ការអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍មូលដ្ឋាន ទាមទារឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណតែមួយគត់ គឺដើម្បីថែរក្សា ការពារ និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងលើកកំពស់ជីវភាពរស់នៅ របស់បបរជាពលរដ្ឋ សហគមន៍ តាមរយះចណូលបន្ថែម ដែលបានមក ពីវិស័យទេសចរណ៏។

សូមជម្រាបថា តំបន់ទន្លេសាប ជាគោលដៅទេសចណ៍ ប្រកបដោយភាពទាក់ទាញ បន្ទាប់ពីតំបន់អង្គរ ដោយទេសចរប្រមាណ ៥០% ទៅទស្សនា តំបន់ទន្លេសាប ( មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរ ក្នុងស្រុក ) ក្នុងនោះ តំបន់ចុងឃ្នៀស ទទួលទេសចរ បានប្រមាណពី ១០០០-១៥០០នាក់ ក្នុងមួយថ្ងៃ និងសហគមន៍ទេសចរណ៍ កំពង់ភ្លុក ទទួលបានទេសចរប្រមាណ ៨០០-១០០០នាក់ ក្នុងមួយថ្ងៃ ហើយក្រៅពីនេះ ទេសចរបាន ទៅទស្សនា នៅសហគមន៍ជ្រាវ មេជ្រៃ និងសហគមន៍ទេសចរណ៍ផ្សេងៗទៀត។ បច្ចុប្បន្ននទេសចរអន្តរជាតិ ទៅទស្សនា តំបន់អង្គរមានប្រមាណ ៦ពាន់នាក់ ក្នុងមួយថ្ងៃ ហើយនៅពេល រដូវមានភ្ញៀវច្រើន (High Season) ទេសចរកើនដល់ប្រមាណ ១ម៉ឺននាក់ក្នុងមួយថ្ងៃ។