ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ដឹកនាំប្រតិភូក្រសួង អញ្ជើញទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Huawei និងបន្តចូលរួមសន្និសីទស្ដីពី “The Fifth World Internet Conference” នៅសាធារណរដ្ឋប្រជាមានិតចិន

04​ 11 2018

រសៀលថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញ​ដឹកនាំគណៈប្រតិភូក្រសួង​ទៅទស្សនកិច្ចនៅទីស្នាក់ការកណ្ដាល​ របស់ក្រុមហ៊ុន Huawei និងបន្តចូលរួម សន្និសីទស្ដីពី “The Fifth World Internet Conference” ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាធារណរដ្ឋ ប្រជាមានិតចិន៕