អគ្គនាយិកាអង្គការយូណេស្កូ អញ្ជើញទស្សនកិច្ចសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

06 12 2018

ឆ្លៀតក្នុងឱកាសអញ្ជើញ ចូលរួមជាអធិបតី​ ក្នុងពិធីបើកជាផ្លូវការខួប លើកទី ២៥ឆ្នាំ នៃការបង្កើត គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងកិច្ចប្រជុំបច្ចេកទេស លើកទី៣១ កិច្ចប្រជុំពេញអង្គ លើកទី២៥ នៃអាយស៊ីស៊ី-អង្គរកាលពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការទទួលបដិសណ្ឋារកិច្ចដោយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវ អាន ឡឺមេស តំណាងយូណេស្កូ ប្រចាំនៅកម្ពុជា ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំ ក្រសួង និងសារមន្ទីរជាច្រើនរូប។