សេចក្តីថ្លែងអំណរគុណរបស់ឯ.ឧ.សាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ជូនដល់ក្រុមគ្រូពេទ្យប្រចាំការសម្រាប់កម្មវិធីអបអរសាទរខួបលេីកទី៤០នៃថ្ងៃជ័យជំនះ៧មករា

07 01 2019

នៅព្រឹកថ្ងៃចន្ទ​ ២កេីត​ ខែបុស្ស​ ច្នាំច​ សំរិទ្ធិស័ក​ ព.ស.​២៥៦២​ ត្រូវនឹងថ្ថៃទី៧​ ខែមករា​ ឆ្នាំ២០១៩​ ឯ.ឧ.សាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅ​ជាទីបំផុតជូន ដល់ក្រុមគ្រូពេទ្យប្រចាំការ សម្រាប់កម្មវិធីអបអរសាទរ ខួបលេីកទី៤០ នៃថ្ងៃជ័យជំនះ៧មករា​ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមមូលដ្ឋានសុខាភិបាល សាធារណ:នៅទូទាំងប្រទេស​ ដែលបានលះបង់ កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ ក្រុមគ្រួសាររបស់ខ្លួន ដេីម្បីយាមប្រចាំការជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋ ពេលមានបញ្ហាសុខភាព ទាំងនៅក្នុងពិធីអបអរសាទរ ខួបលេីកទី ៤០ថ្ងៃជ័យជំនះ ៧មករា​ ទាំងនៅតាមបណ្តារាជធានី​ ខេត្តទាំង២៥​ ប្រកបដោយភាពកក់ក្តៅ និងមានប្រសិទ្ធិភាពល្អ។ សូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់​ សូមមានសុខភាពល្អបរិបូណ៌ និងសុខចម្រេីនក្នុងក្រុមគ្រួសារ។