សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ”ការបន្សុំាដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី”

09​ 01 2019

នាថ្ងៃពុធ ព្រហស្បតិ៍ សុក្រ ៤-៥-៦កើត ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩-១០- ១១ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប កម្មវិធីយុទ្ធសាស្ត្រភាព​ ធន់នឹងអាកាសធាតុ (SPCR) នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព​ សហការជាមួយក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ បាននឹងកំពុងដំណេីរការ​ សិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ”ការបន្សុំាដោយផ្អែក លើប្រព័ន្ធអេកូឡូស៊ី”។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង៖
១)- ផ្តលចំណេះដឹង និងជំនាញពីការបន្សុំា ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី
២)- ផ្សព្វផ្សាយពីគោលការណ៍ និងដំណើរការ សម្រាប់បង្កើត ឯកសារការបន្សុំាដោយផ្អែកលើ ប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យសំខាន់ៗ
៣)- ប្រមូលធាតុចូល និងយោបល់ពីអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើង នូវគោលការណ៍បទដ្ឋានស្តង់ដារ ធន់នឹងអាកាសធាតុ សម្រាប់វិធាន ការគ្រប់គ្រង ទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងការបន្សុំា ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធាន សម្របសម្រួល កម្មវិធីយុទ្ធសាស្ត្រ សម្រាប់ភាពធន់ នឹងអាកាសធាតុ (SPCR) និងឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងលោកជំទាវ យូ សុភា អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប ដោយមានការចូលរួម ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិកក្រុមការងារ បច្ចេកទេសបន្សុំា នៃក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកិច្ចការនារីក្រសួងធនធាន​ទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ព្រមទាំងមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងវិស័យឯកជន សរុបចំនួនប្រមាណ ៥០នាក់។ ក្នុងនោះសិក្ខាសាលា ក៏មានដំណើរទស្សនកិច្ចសិក្សា ទៅកាន់ភ្នំគូលេន ដើម្បីសិក្សាតំបន់ទឹកធ្លាក់ភ្នំគូលេន និងសិក្សា ពីទីជម្រាលនៅតំបន់នោះ៕