ឯកឧត្តម លឹម គានហោ ប្រជុំជាមួយក្រុមការងារបច្ចេកទេសតាមបែបព័ត៌មានវិទ្យា

25 01 2019

នៅព្រឹកសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ មានការប្រជុំមួយ​នៅក្រសួង​ក្រោមការដឹកនាំផ្ទាល់​ ពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយក្រុមការងារបច្ចេកទេស តាមបែបព័ត៌មានវិទ្យា ដែលមានចំណាត់តាំង និងដំណើរការតាំងពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ រួមមាន ៖
១- ផ្នែកប្រមូលផ្តុំតែមួយ
២- ផ្នែកឧតុនិយម និងរ៉ាដា
៣- ផ្នែកផ្កាយរណប រូបភាពលើអាកាស និងផែនទីគ្រប់ប្រភេទ
៤- ផ្នែកគ្របគ្រងទិន្ននយ័
៥- ផ្នែកជលសាស្ត្រ
៦- ផ្នែកប្រមូលផ្តុំពត៍មាន និងផ្សព្វផ្សាយ ។

ការឡើងនៃផ្នែក (Units) ទាំង ០៦ ខាងលើនេះ គឺ ៖
- ដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម រដ្ឋមន្ត្រី
- ដើរឲ្យទាន់នូវបដិវត្តន៍ នៃឧស្សាហកម្មជំនាន់ថ្មី
- ត្រៀមលក្ខណៈសម្បត្តិជាមុន ដែលនៅពេលដ៏ខ្លីខាងមុខនេះ ក្រសួងនឹងបង្កើតឡើង នូវមជ្ឈមណ្ឌលទិន្នន័យ ដែលបានពីកម្ចីសម្បទានរបស់ ADB ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិក
- ស្ថានីយរ៉ាដាតេជោសែនទី២ ដែលមានទីតាំងនៅខេត្តកំពង់ធំ ។

ទន្ទឹមនោះការងារ ដូចបានរៀបរាប់ខាងលើ ជាក់ស្តែងបាននឹងកំពុង នឹងដំណើរការយ៉ាងសកម្ម រួចជាស្រេចដូចជា ៖
- ការបង្កើតឡើង នូវសារពើភណ្ឌ័ នៃប្រពន្ធ័ធារាសាស្ត្រ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស
- ការផលិតចេញ នូវផែនទីលិចទឹកដោយជំនន់
- ការតម្លើងឧបករណ៍ស្វយ័ប្រវត្តិ ប្រមាណជាង ១០០ ទីតាំង រួចជាស្រេច ក្នុងក្របខណ្ឌ័ទូទាំងប្រទេស ដែលមានលទ្ធភាព តាមដាននៃការប្រែប្រួល អាកាសធាតុ នៅរាល់នាទី
- ការប្រមូលផ្តុំចងក្រង រក្សាទុក នូវរាល់ទិន្នន័យ ដែលជាមូលដ្ឋានបម្រើដល់ការអភិវឌ្ឍ...។ល។