ឯកឧត្ដម សៅ សុភាព ដឹកនាំក្រុមការងារក្រសួងបរិស្ថានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប

04​ 02 2019

កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារ​ក្រសួងបរិស្ថាន​ជួបពិភាក្សាការងារ​ ជាមួយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ កិច្ចពិភាក្សាបានផ្តោត លេីចំណុច សំខាន់ៗមួយចំនួន​ ដូចខាងក្រោម៖
១- ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងសំណល់រឹង សំរាម នៅខេត្តសៀមរាប​ តាមរយ:ការកែសម្រួល កិច្ចសន្យា លេីការផ្តល់សេវាកម្ម ពីក្រុមហ៊ុនឯកជន
២- ការពិនិត្យលទ្ធភាពរៀបចំបង្កេីតទីលានចាក់សំរាមថ្មី
៣- ការគ្រប់គ្រងឧទ្យានជាតិ ព្រះជ័យវរ្ម័ន ភ្នំគូលែន
៤- ការគ្រប់គ្រងតំបន់បឹងពារាំង
៥- ការធ្វេីការសិក្សា​ និងអង្កេតដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព
៦- ស្ថានភាពគុណភាពខ្យល់ នៅក្នុងក្រុងសៀមរៀប និងវិធានការចាំបាច់នានា​ ដេីម្បីបរិស្ថានស្អាត​ និងបៃតងជានិច្ច៕