ពិធីបើកកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡាឆ្នាំ២០១៨ លើកទិសដៅឆ្នាំ២០១៩

04 02 2019

កិច្ចប្រជុំបូកសរុបការងារ អនុវិស័យអប់រំកាយ​ និងកីឡាឆ្នាំ២០១៨​ លើកទិសដៅឆ្នាំ២០១៩ ត្រូវ​បាន​រៀប​ចំ​ឡើង​ ក្នុង​គោលដៅពិនិត្យ​មើល​សមិទ្ធិផល​ ដែល​សម្រេចបាន និង​​​បញ្ហា​ប្រឈម​នានា​ ដើម្បី​លើក​មក​ដោះ​ស្រាយ ​សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ។
ក្នុង​ឱកាស​នោះ​​មន្ទីរអប់រំ​ យុវជន​ និងកីឡា​រាជធានីខេត្ត ត្រូវបាន​អំពាវនាវ​ ឱ្យ​អនុវត្ត​លើ​ ៦​ចំណុច​​ដូចជា៖
១.​ មន្ទីរត្រូវរៀបចំផែនការ សកម្មភាពអោយបានគត់មុត។
២.​ សហការជាមួយសហព័ន្ធ​នានា ដើម្បីចុះបណ្ដុះបណ្ដាលជំនាញកីឡា។
៣.​ គ្រប់គ្រងវត្តមានគ្រូកីឡា​ និងការអនុវត្តម៉ោងកីឡា តាមសាលាអោយបានជាប់លាប់​ និងជាក់លាក់។
៤.​ ធ្វើរបាយការណ៍ ជូនក្រសួងអោយបានទៀងទាត់​ ដើម្បីក្រសួងតាមដាន ការអនុវត្ត​ វាយតម្លៃ​ និងដាក់ទិសដៅ ប្រកដដោយប្រសិទ្ធភាព។
៥.​ រៀបចំការប្រកួតកីឡាគ្រប់ប្រភេទ​ ដើម្បីពង្រឹង​ ពង្រីកសមត្ថភាព​ គុណភាព​ និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣។
៦.​ រួមគ្នាជាពហុវិស័យ​ ដើម្បីជំរុញការ អភិវឌ្ឍវិស័យកីឡា ទាំងថ្នាក់ខេត្ត​ ជាតិ​ និងអន្តរជាតិ។

ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​​ព្រឹក​ថ្ងៃ​១៥រោច ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ភោជនីយដ្ឋានទន្លេបាសាក់២៕